Sunday, August 9, 2015


បន្ទាប់ពីបានធ្វើការជម្រុះចំនួន១១ក្រុមកន្លងមក យើងក៏បានស្វែងរកក្រុមខ្លាំងចំនួនពីរក្រុម គឺក្រុមជម្រើសជាតិថៃ និងក្រុមជម្រើសជាតិមីយ៉ាន់ម៉ា បន្ទាប់ពីក្រុមទាំងពីរនេះ បានទម្លាក់គួរប្រកួតរបស់ខ្លួន គឺក្រុម U16 ថៃបានទម្លាក់ក្រុម U16 អូស្រ្តាលីដោយលទ្ធផល​​ ៣ ទល់នឹង ២ ចំនែកក្រុម U16 មីយ៉ាន់ម៉ាបានទម្លាក់ក្រុម U16ឡាវដោយលទ្ធផល ១ ទល់និង ០។

ដោយឡែកនៅក្នុងថ្ងៃនេះគឺជាការប្រកួតក្នុងវគ្គផ្តាច់ព្រាត់ រវាងក្រុមជម្រើសជាតិថៃ និងក្រុមជម្រើសជាតិមីយ៉ាន់ម៉ា​ ដោយក្រុមជម្រើសជាតិថៃជាអ្នកលើកពាន ក្នុងលទ្ធផល​ ៣ ទល់នឹង ០  ។ ការប្រកួតគ្នាយ៉ាងស្វិតស្វាញរវាងក្រុមទាំងពីរតាំងពីតង់ទី ១ រហូតដល់តង់ទី២ តែក្រុមមីយ៉ាន់ម៉ានៅតែមិនអាចទម្រុះខ្សែរការពាររបស់ក្រុមជម្រើសជាតិថៃបាន។

នៅតង់ទី១ ក្រុមជម្រើសជាតិថៃបានតែតបញ្ជូលទីបានយ៉ាងល្អពីសម្នាក់កីឡាករថៃ ដោយបាល់លើកជ្រុង។ នៅក្នុងតង់ទី១ នេះក្រុមថៃមានឲកាសច្រើនក្នុងការស៊ុតបាល់បញ្ចូលទី ទាំងបាល់លើកជ្រុង ក៏ដូចជាឲកាសផ្សេងៗទៀត។ ចំណែកក្នុងតង់ទី២នេះវិញ ក្រុមមីយ៉ាន់ម៉ាបានខំប្រឹងសម្រុកណាស់ដែរ នៅតែមិនអាចដណ្តើមយកពាន AFF BIDC Championship 2015 នេះបាន។ ឲកាសនៃការគ្រប់គ្រងបាល់របស់មីយ៉ាន់ម៉ាបានល្អ និងឲកាសនៃការស៊ុតនៅតែមិនអាចទម្រុះសំណាញ់ទិរបស់ថៃបាន។ តែទោះបីជាយ៉ាងណានៅចុងតង់ទី២នេះជម្រើសជាតិថៃនៅតែអាចរកបាន ២គ្រាប់ជាប់ៗគ្នា ដោយកីឡាករពាក់អាវលេខ២៣ នៅនាទី ទី៨១រកបាន១ គ្រាប់ ហើយនៅនាទី ទី៨១ កីឡាករថៃ ពាក់អាវលេខ១៣ បានស៊ុតបញ្ជូលទីមួយគ្រាប់ទៀតយ៉ាងល្អ ដែលធ្វើឲ្យអ្នកចាំទីតាមចាប់បាលស្ទើរតែដាច់ចង្កេះតែនៅតែមិនអាចជួយក្រុមរបស់ខ្លូនបាន។ 

គួរបញ្ជាក់ផងដែរថា នៅក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម (Sea Game 2015) ក្រុមយុវជនជម្រើសជាតិថៃបានលើកពានម្តងរួចមកហើយ រហូតមកដល់ក្រុមជម្រើសជាតិ U16 នេះថៃនៅតែលើកពានដដែល ដោយទាំងពីរព្រឹត្តិការណ៍នេះ ជម្រើសជាតិថៃ បានយកឈ្នះមីយ៉ាន់ម៉ាទាំងពីរក្រុម។​ ដោយក្រុមមីយ៉ាន់ម៉ាទាំងពីរក្រុមបានត្រឹមតែរងតែប៉ុណ្ណោះ។ 

Wednesday, August 5, 2015


នៅល្ងាចថ្ងៃទី ៥នេះ ក្រុមជម្រើសជាតិ​ U16 កម្ពុជាបានជួបជាមួយនឹងក្រុមជម្រើសជាតិ U16 របស់មីយ៉ាន់ម៉ា​ដើម្បីជម្រុះឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រាត់។​ ដោយលទ្ធផល​មីយ៉ា់ន់ម៉ាបានយកឈ្នះកម្ពូជា ៣ទល់នឹង០​ រយៈពេល២០នាទីក្រុមជម្រើសជាតិមីយ៉ាន់ម៉ាបាននាំមុខក្រុមជម្រើសជាតិកម្ពុជា ២ទល់០​ ដោយគ្រាប់បាល់ទី១រកបានដោយកីឡាករ ពាក់អាវលេខ៨ នៅនាទី ទី១៥ និងគ្រាប់ទី២ រកបានដោយកីឡាករពាក់ អាវលេខ១២ នៅនាទី ទី១៩។​ ដោយក្នុងតង់ទី១នេះក្រុមជម្រើសជាតិមីយ៉ាន់ម៉ាបាននាំមុខកម្ពុជាក្នុងលទ្ធផល​ ២ទល់នឹង០​។​ ឲកាសស៊ុតបញ្ជូលទីរបស់មីម៉ាន់ម៉ា មានច្រើនជាងកម្ពុជា ទាំងបាល់ហ្វីឃីតនិងបាល់ជ្រុង ដោយក្នុងនោះកីឡាករ សូន សុពុធត្រា បានកាតលឿងដោយសារបង្កកំហុសដោយទាត់ពីក្រោយទៅលើកីឡាកររបស់មីយ៉ាន់ម៉ា។​
ដោយឡែកក្នុងតង់ទី២ ជម្រើសជាតិមីយ៉ាន់ម៉ាបាន ស៊ុតបញ្ជូលទីពីចម្ងាយដោយកីឡាករ អុង ជីតអូកូកូ នៅនាទី ទី៥៤ ដោយឡែកអ្នកចាំទីរបស់ជម្រើសជាតិកម្ពុជា រងរបួសដោយហក់ចាប់បាល់រួចធ្លាក់មកបណ្តាលឲ្យចុកងើបមិនរួច​ នាក់ចាំទីជម្រើសទី២ ហេង ទីណា បានជំនួស។
ក្នុងតង់ទី២ ក្រុមជម្រើសជាតិរបស់កម្ពុជានៅតែមិនអាចរកគ្រាប់បានសូម្បីតែមួយគ្រាប់ តែទោះជាយ៉ាងណាក្រុមកម្ពុជាបានប្រឹងប្រែងខ្លាំងណាស់ដែរតែនៅតែមិនអាចទម្លុះខ្សែរការពាររបស់ក្រុមមីយ៉ាន់ម៉ា​បាន។​

សូមបញ្ជាក់ថាក្រុមជម្រើសជាតិរបស់មីយ៉ាន់ម៉ានិងឡើងទៅជួបជាមួយក្រុមជម្រើសជាតិ​​ឡាវ ចំណែកក្រុមជម្រើសជាតិ អូស្រ្តាលីនិងជួបជាមួយនឹងក្រុមជម្រើសជាតិថៃ ទាំងបួនក្រុមនេះនឹងត្រូវជួបគ្នាដើម្បីស្វែងរក២ក្រុមចុងក្រោយក្នុងការស្វែងរកតើក្រុមជម្រើសជាតិមួយណាដែលអាចលើកពាន AFF BIDC U16 Championship 2015​ ក្នុងរដូវកាលនេះ៕


នៅល្ងាចនេះ ក្រុមជម្រើសជាតិ ភីលីពីន​​ប៉ះអូស្រ្តាលី​ ​ក្នុងពាន រង្វាន់ AFF BIDC U16 Championship 2015​ ដែលស្ថិតនៅកីឡាដ្ឋានជាតិ​អូឡាំពិក ដោយក្រុមជម្រើសជាតិ​ អូស្រ្តាលី​ យកឈ្នះ ភីលីពីន​ក្នុងលទ្ធផល ៨ ទល់នឹង ២។​ កីឡាករអូស្រ្តាលី​ John Robert​​ គ្រាប់បាល់បាន៤គ្រាប់ក្នុងតង់ទី១ ដែលធ្វើអោយអូស្រ្តាលី​​ នាំមុខភីលីពីន​​ ។​ គ្រាប់បាល់ទី១របស់អូស្រ្តាលី​​​ រកបានដោយកីឡាករ John Robert​​ ក្នុងនាទី ទី៥ បន្ទាប់មកក្រុម ភីលីពីន​​ បានតាមគ្រាប់បាល់បានមួយគ្រាប់ក្នុងនាទី​ ទី៩។ ក្នុងនាទីបន្តបន្តាប់ទៀតក្រុមអូស្រ្តាលី​​ រកគ្រាប់បាល់បានចំនួន៥ គ្រាប់ទៀត​ តែដោយឡែកក្រុមភីលីពីនរកបានមួយគ្រាប់ទៀត ដូេនៈក្នុងតង់ទី១ ក្រុមភីលីពីន រកគ្រាប់បាល់បានចំនួន២គ្រាប់ ក្រុមជម្រើសជាតិអូស្រ្តាលីរកគ្រាប់បាល់បាន៥គ្រាប់។​​ ដោយឡែកនៅក្នុងតង់ទី២​ក្រុមអូស្រ្តាលីបានរកគ្រាប់បាល់បានចំនួន២គ្រាប់ទៀត ដោយឡែកក្រុមជម្រើសជាតិភិលីពីនមិនបានរកគ្រាប់បាល់បានទេក្នុងតង់ទី២នេះ។​

កីឡាករJohn Robert​​​ របស់អូស្រ្តាលី​ បានធ្វើឲ្យលេចធ្លោជាងគេក្នុងចំណោមមិត្តរួមក្រុមរបស់ខ្លូន ដោយគេអាចរកគ្រាប់បាល់បានរហូតដល់៤គ្រាប់​។​

ក្រុមអូស្រ្តាលីនឹងឡើងទៅជួបជាមួយនឹងក្រុមជម្រើសជាតិថៃក្នុងដែលស្ថិតនៅក្នុងពូលA​ នៅថ្ងៃទី៧ខាងមុខនេះ ចំនែកក្រុមជម្រើសជាតិកម្ពុជានឹងជួបជាមួយនឹងក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ក្នុងថ្ងៃនេះ​ ដើម្បីឡើងទៅជួបជាមួយនឹងក្រុមជម្រើសជាតិឡាវ។​ បើសិនជាក្រុមជាតិកម្ពុជាអាចយកឈ្នះក្រុមជម្រើសជាតិមីយ៉ាន់ម៉ា​ និងអាចឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រាត់​ ​សម្រាប់៤ក្រុមចុងក្រោយសម្រាប់ពាន AFF BIDC U16 Championship 2015។​ សូមបញ្ជាក់ថាសម្រាប់ ៣ប្រកួតកន្លងក្រុមកម្ពុជាយកឈ្នះក្រុមជម្រើសជាតិភីលីពីនលទ្ធផល​ ១ទល់នឹង ០​  ចាញ់ក្រុមជម្រើសជាតិអូស្រ្តាលី ៤ទល់នឹង០​ នឹងស្មើរជាមួយក្រុមជម្រើសជាតិសិង្ហបុរីដោយលទ្ធផល​ ០ទល់នឹង០​។​

បើយើងសង្កេតមើលទៅលើការគ្រប់គ្រងបាល់របស់ក្រុមទាំងពីរនេៈ ក្រុមជម្រើសជាតិអូស្រ្តាលី មានលទ្ធភាពគ្រប់គ្រង់បាល់បានរហូតទៅដល់​ 65% ចំនែកក្រុមភីលីពីនអាចគ្រប់គ្រង់បាល់បានតែ 25% ប៉ុនណ្តោះ។​

ដោយ៖ ង៉ុង​ សាន់

Tuesday, June 30, 2015


Chili will to final Copa America after they get goal 2-1 with Buro Team. 2  of Chili by Eduardo Vargas.
The best football palyer Eduardo Vargas of Napoli Team he was shot one goal on first tents at 42 minute. Carlos Zambrano he get red card, he have mistakes when his up too top with his leg to Charles Aranggiuz of Chili.
If  Buro Team has only tens number after Carlos Zambrano leaved they can get one goal on second Tent, this goal by Gary Medel, he shot to his goal.
After 4 minute Chili get second goal by Eduardo Vargas he shot 20m from goal. Eduardo Vargas he has 25 year old he make Napoli of Chili go to final Copa America.  Chili will meet with Argentina and Paraguay. 

Ramos said to  Real he want to play at  Man United

Sergio Ramos he leaving from Real Madrid and go to play at Manchester United of English next World Cup.
He said with Real Club, Man United buy him 44,8 million dollar. He will leave as soon as from Real Madrid.



Ramos he want to join only in Man United, whatever Manchester City they want him to play at they club. But Ramos he don’t have interested. By Sky Sport
Man United they will get and sign with Ramos when his meeting with Jose Angel Sanchez master of this club.




Cristinal Ronaldo want to play at Man United

Manchester City: Cristianno Ronaldo he said to Manchester United, “I will to going to play at this team any day” the own Champion Premeir League he play at Real Madrid and he help this team for won a lots of champion that make this team to be famous.
 
from: www.telegraph.co.uk


Christina Ronaldo he is a first top who has a lots of money in Real Madrid and than  Gareth Bale who come from Spurs. Anyway Man United they still hope that they can make Ronaldo come to they team. News from his team Ronaldo, he want to stay at Man United 3 or 4 years for the last of his football player.
Ronaldo he said “I unhappy in Madrid City” that’s reason that help Man United for take Ronaldo to they team. Ronaldo he has break with Mr. Jose Mournho after the last champion, and Jose Mournho he went to Chesea..
Man United vs Chesea they will play on tomorrow  at 2pm (in Cambodia).


Tuesday, June 23, 2015


Kep is a province what near sea, but this province didn’t have rain long time. After Khmer New Year during April and May this time people they need to make growing, but this province didn’t have rain, so farmers they can’t do anything, They wait rain fall from the sky. 



After they waited rain long time, now farmers they can work at field for make growing of rice. They are very happy with rain because if they have rain they have life.


Mr. Kheun Tan student in Don Bosco Technical School Kep  at Electricity Section he said: I’m happy with rain, before the weather is too hot, I’m every difficult for live. But sometime rain it have more hard when we want to go to anywhere, But is good.

People in Kep they have deference kind of work like Fisherman seller businessman or woman especially many people they are farmers. For farmer rain is very important, they can’t growing without rain. In Kep we don’t have system water, they have enough water at rain season and the dry season they need water from other place.

Many years weather always changing, sometime it hot and sometime it so cool
The big reason is destroy forest. Some people they cut tree for they business. But don’t they are trying to kill all people in the world and themself too.

So forest is very important for life we don’t need to cut it, don’t need to destroy our life. 

Monday, June 22, 2015


  • ការសម្រេចគោលដៅរបស់លោក Louis Bloom
  • មិនមានភាពស្មោះនិងដៃគួររបស់ Louis Bloom
  • វីជ្ជាជីវៈជាអ្នកសារពត៌មាន
  • អ្វីទៅអ្នកសារពត៌មាន
ជារឿងមួយដែលបង្ហាញពីការការតស៊ូ និងការសម្រេចនូវគោលបំណងដែលខ្លូ​នចង់បាន។ នៅក្នុងរឿងនេះ បាន​​​​​​បង្ហាញពី​តួអង្គម្នាក់ដែលព្យាយាម សម្រេចនូវ គោល បំណងរបស់ខ្លួន ដោយមិនខ្វល់ពីអ្វីទាំងអស់ ហ់ានក្បត់សូម្បីតែមិត្តខ្លូនឯង។ ក្នុងរឿងនេះ ទៀតសោតក៏បានអប់ រំយើងឲ្យព្យាយាម សម្រេចនូវគោលបំណងខ្លូន ព្យាយាម តស៊ូ អត់ធ្មត់ មិនចុះចាញ់នឹង បរិយាកាស សង្គម មិនចុះចាញ់និងអ្នកដទៃដែល ព្យាយាមបន្ទាបខ្លួនយើង ដូចជាតួអង្គក្នុងរឿង Nightcrawler នេះជាដើម។ តែរៀងនេះក៏បាន​បង្ហាញពីកាយវិការដ៏គំរករបស់តួអង្គក្នុងរឿងនេះ ដែលជាមេរៀន សម្រាប់បង្ហាញឲ្យយើងដឹងថា ទង្វើអ្វីដែលគួរធ្វើហើយទង្វើអ្វីដែលមិនគួរធ្វើ។

លោក Louis Bloom នៅក្នុងសាច់រឿងជាអ្នកកាសែតក្រៅផ្លូវការ គាត់ជាអ្នកយកពត៌មានទាន់ហេតុ ការណ៍។ គាត់មានឡានចាស់មួយ និងកាមេរ៉ាហួសសារីមួយគ្រឿនសម្រាប់ធ្វើការផ្តិតយករូបភាព ផ្សេងៗដែលកើតឡើង លោកទីមួយដែលគាត់បានយកវីដេអូរបស់គាត់ទៅលក់ ឲ្យស្ថានីយ៍ទូរទស្សន៍ធំមួយ បន្ទាប់ពីគាត់ថតបាននៅពេលគ្រោះថ្នាក់ចរាចរណ៍មួយ ក្នុងតម្លៃវីដេអូរបស់គាត់ លោក Louis Bloom លក់ក្នុងតម្លៃ ១០០០ ដុល្លា (1000 $) តែអ្នកដែលទិញ វីដេអូរបស់គាត់ឲ្យគាត់ក្នុងតម្លៃ ២៥០ ដុល្លា (250 $) គាត់ក៏ព្រមលក់។ បន្ទាប់មកគាត់ក៏បានបន្ត ដើរយកពត៌មានទាន់ហេតយការណ៍ទាំងនោះបន្តទៀត ដោយការងារកាន់តែរីកចំរើន និងទទូលបានប្រាក់កម្រៃសមរម្យ ផងនោះលោក Louis Bloom បានស្វែងរកដែគួម្នាក់រម្រាប់ជា ជំនួយការដល់គាត់ Louis Bloom បានជំនួយការម្នាក់  ដែលគាត់ឲ្យប្រាក់កម្រៃ ១០ដុល្លា (10$) ក្នុងមួយថ្ងៃ​ Rick ក៏យល់ព្រម។ ពួកគេក៏បានចាប់ផ្តើមធ្វើការជាមួយគ្នា ដោយ​ Louis Bloom បានឲ្យ Rick ធ្វើជាអ្នកបើកឡាន នឹងជាអ្នកដែលស្វែងរកនូវទីតាំងដែលហេតុការណ៍នោះកើតឡើង។
ពួកគេធ្វើការពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើនទៅៗ រហូតគេបានទិញឡានថ្មីមួយ និងកាមេរ៉ា​ដ៏ទំនើបមួយគ្រឿង។ 

ការធ្វើការរបស់​ Louis Bloom ​និង Rick ពោរពេញដោយភាពគ្រោះថ្នាក់ និងការកែបន្លំ នៅក្នុងព្រឹតការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ Louis Bloom ​ បានក្លែងបន្លំភស្តុតាង ដោយគេបានប្តូរកន្លែងសាកសពដែល ត្រូវបានឡានបុក លោក Louis Bloom ​ បានអូសសាកសពពី តាំងផ្សេងមកដាក់នៅទីតាំងមួយទៀត ដើម្បីមានភាពងាយស្រួលនៅពេលដែលគេថត។ ការធ្វើ បែបនេះគ្មានអ្នកណាដឹងឡើយសូម្បីតែ Rick ដែលជាក្រុមការងាររបស់គាត់ក៏គេ​ មិនដឹងដែរ។ 
បានន័យថា លោក Louis Bloom ជាមនុស្សដែល មិនស្មោះត្រង់នឹងដៃគួ មិនស្មោះត្រង់នឹងអ្វីៗទាំង អស់ដែលនៅជុំវិញខ្លូនរបស់គាត់
នៅថ្ងៃមួយគាត់បាន ជួបនូវហេតុការណ៍ចោរកម្មមួយដែលបានប្លន់ទៅលើ ក្រុមគ្រួសារមួយ លោក Louis Bloom ថតបានគ្រប់សកម្មភាពទាំងអស់របស់ក្រុមចោរ ថតបានទាំងមុខរបស់ក្រុមចោរ ថតបានទាំង ស្លាកលេខរបស់ឡាន​ ហើយគាត់សាកសពដែលត្រូវបានក្រុមចោរបាញ់សម្លាប់ នឹងភស្តុតាងមួយចំនួនទៀត។ គាត់បានយកវីដេអូរបស់គាត់ទៅលក់ឲ្យក្រុមហ៊ុនទូរទស្សន៍ដដែល ដោយក្នុងតម្លៃថ្លៃ ក្រុមហ៊ុននោះបានបដិសេធនូវតម្លៃនោះ តែលោក Louis Bloom បាននិយាយថា បើ
មិនទិញនោះលោកនិងយក វិដេអូនោះទៅលក់អោយក្រុមហ៊ុនផ្សេង ម្ចាស់ក្រុមហ៊ុននោះក៏យល់  ព្រមទិញ វីដេអូនោះក្នុងតម្លៃ ១៥០,០០០ ដុល្លា (150,000$)។ តែលោក Louis Bloom  មិនបានយក វីដេអូដែលបង្ហាញពីភិនភាគរបស់ចោរនោះទេ ដោយគាត់បានយកភស្តុតាងទាំងនោះទុកជា អាជីវកម្ម នៃការរកលុយរបស់គាត់ទៅវិញ។ Louis Bloom បានតាមដានសកម្មភាពចោរទាំងនោះ រយៈស្លាកលេខរបស់រថយន្តក្រុមចោរ រហូតទៅដល់ហាង លក់បាយមួយកន្លែង Louis Bloom  បាន ធ្វើការរាយការណ៍ទៅកាន់ប៉ូលីស ក្រុមសមត្ថកិច្ចក៏បានមកដល់ទីតាំងចោរនោះដែរ ការផ្ទុះអាវុធក៏ ចាប់ផ្តើមឡើង ចោរនឹងប៉ូលីសបាន ស្លាប់ម្ខាងៗដូចគ្នា។ នៅវគ្គចុងក្រោយនៃការបាញ់គ្នានោះ ក្រុមចោរនៅសល់ម្នាក់ដែលរួចខ្លូន ហើយបើកឡានរត់គេច ក្រុមប៉ូលីស បានដេញតាម ហើយ Louis Bloom និង Rick ក៏បានដេញតាមដែរ។ នោះជាឈុតឆាកពិសេសបំផុតនៅក្នុងសាច់រឿងនេះ ក្រុមប៉ូលីសបាន បើកឡានបុកឡានរបស់ចោរ ឡានចោរក្រឡាប់ពោរពេញដោយភ្លើងព្រាកៗ  Louis Bloom បានចុះទៅមើល នឹងផ្តិតយករូបភាព ទាំងនោះ ពេលនោះ Louis Bloom ដឹងថាចោរនោះមិនទាន់ស្លាប់ គេក៏បានថយទៅក្រោយឡាន រួចគេបានហៅ Rick ឲ្យមក ថត Rick បានចុះមកថត​ ចោរដេកក្នុងឡាននោះ ចោរក៏បានបាញ់ Rick ស្លាប់ Louis Bloom  បានថតយកសកម្ម​   ភាពនៅពេលដែលចោរបាញ់ Rick សម្រាប់ជាវីដេអូពត៌មានរបស់គេ។ ហើយ Louis Bloom   បានទទូល ប្រាក់យ៉ាងច្រើនពី វីដេអូពត៌មានមួយនោះ។ សកម្មភាពរបស់ Louis Bloom   គឺគេដឹងហេតុការ និង ទៅដល់កន្លែងកើតហេតុ មុនប៉ូលីសទៅទៀត ប៉ូលីសនិង Louis Bloom   តែប៉ូលីស គ្មានភស្តុតាងសម្រាប់ធ្វើការចោទប្រកាន់ Louis Bloom   បាន។ ចុងបញ្ចប់នៃសាច់រឿង អ្នកនិពន្ធបាន អោយតួអង្គ Louis Bloom ក្លាយជាអ្នកដែលជោគជ័យក្នុង ជីវិត ដោយគេមានក្រុមការងារមួយ សម្រាប់ការងាររបស់គេ។ 

From: http://collider.com/nightcrawler-review/
តើក្នុងនាមជាអ្នកសារពត៌មានម្នាក់យើងគួរតែយកគំរូតាម Louis Bloom  ឬក៏យ៉ាងណា?

ក្នុងនាមជាអ្នកសារពត៌មានការយកពត៌មាន និងការផ្សព្វផ្សាយពត៌មានទាំងអស់ត្រូវតែពិត គ្មានការកែប្រែនូវលក្ខណៈដើមរបស់ពត៌មាន យើងត្រូវគោរពទៅតាមវីជ្ជាជីវៈជាអ្នកសារពត៌មាន។
យើងគួរតែយកគំរូតាម លោក Louis Bloom ត្រូវយកពត៌មានឲ្យបានទោះជាក្នុងកាលៈទេសៈណា ក៏ដោយ គឺមានន័យថាការ មានៈសិកាក្នុងការងារ និងការកំណត់នូវគោលបំណងរបស់ខ្លូន។ 
តែមានចំនុចអាក្រក់ជាច្រើនរបស់លោក  Louis Bloom ដែលក្នុងមានយើងជាអ្នកសារពត៌មានទាំង អស់មិនគួរយកគំរូតាម ដូចជាភាពមិនស្មោះត្រង់និងដៃគួរ ការក្លែងបន្លំនូវទីតាំងពិតរបស់ពត៌មាន ការយកអពើចោរកម្មធ្វើជាអាជីវកម្មផ្ទាល់ខ្លុនជាដើម៕

បើចង់ដឹងច្បាស់សូមទស្សនារឿងខាងក្រោម៖







Sunday, June 21, 2015


  • បើកទំព័រថ្មីរបស់ភព ភ្លុយតុង ដោយអង្គការ ណាសា (NASA)
  • ភ្លុយតុង ជាភពដែលមានចំងាយឆ្ងាយជាគេបំផុតពីប្រព័ន្ធព្រះអាទិត្យ
  • បេសកកម្មជើងមេឃថ្មី (New Horizons) របស់អង្គការណាសា (NASA)
Frome NASA page: http://www.nasa.gov/

មានចំងាយប្រមាណជាង ៣ ប៊ីលាន (3 billion miles) ដែលគិតជាគីឡូម៉ែត្រស្មើរនឹង ៤ ៨២៨ ០៣២ ០០គីឡូម៉ែត្រ ជាភពដែលមានចំងាយឆ្ងាយជាងគេក្នុងចំណោមភពទាំង៩ នៅក្នុងប្រព័ន្ធព្រះអាទិត្យ ។ ភពនេះត្រូវបានគេហៅថា ភ្លុយតុង (Pluto)

ភពភ្លុយតុង (Pluto) នេះត្រូវបានអ្នកវិទ្យាសាស្រ្តចំណាយពេលសិក្សាអស់ជាយូរមកហើយ ដោយក្នុងនោះក្រុមអ្នកវិទ្យា សាស្រ្តរបស់អង្គការ ណាសា(NASA) បានបញ្ជូនយាន្តអាវកាសមួយ សម្រាប់ទៅរុករក នឹងយកពត៌មាន អំពីភពភ្លុយតុងនោះ។ យាន្តអាវកាស នេះមានល្បឿនលឿនជាងយាន្តអាវកាសផ្សេងៗទៀត ដោយយាន្តមួយនេះមានល្បឿន  ៤ ៨២៨ ០៣២ ០០០ គីឡូម៉ែត្រក្នុងមួយម៉ោង (4 828 032 000 Km/h)។


Frome NASA page: http://www.nasa.gov/

នៅភពភ្លុយតុង (Pluto) នេះ មានអាកាសធាតុត្រជាក់ខ្លាំង ដែលមានសីតុណ្ណភាពរហូតទៅដល់
៣៧៥ ដល់ ៤០០ អង្សារសេ (375-400 C) ហើយនៅលើភពនោះពោរពេញទៅដោយទឹកកក។
ម៉្យាងវិញទៀតភព ភ្លុយតុង ទទួលបានពន្លឺព្រះអាទិត្យតិចជាងភពផែនដី ប៉ុន្តែវាមិនងងឹត ខ្លាំងដូចដែលយើងគិតនោះឡើយ។ 

គួរបញ្ជាក់ផងដែរថា អង្គការណាសា (NASA) បានបញ្ជូនយាន្តអាវកាសទៅកាន់ភព ភ្លុយតុងនេះអស់រយៈពេល ៩ឆ្នាំមកហើយបើគិតមកដល់ពេលនេះ។ យាន្តអាវកាសមួយនេះនឹងទៅដល់ ភពភ្លុយតុង នេះនៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៥ នៅវេលា ម៉ោង ៧:49​ នាទីព្រឹកម៉ោងនៅអាមេរិក ដែលម៉ោង នៅកម្ពុជាត្រូវនឹងម៉ោង ១២:៤១ នាទីយប់។

ដូចនេះបើចង់ដឹងថា តើភព ភ្លុយតុងនោះមាន លក្ខណនឹងរូបរាង្គយ៉ាងណានោះសូមរង់ចាំទស្សនា ទាំងអស់គ្នាកញ្ជក់ទូរទស្សន៍នៅក្នុងស្រុក។ 




Tuesday, June 9, 2015


ប្រជាពលរដ្ឋ​នៅ​ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ជាច្រើន​គ្រួសារ នៅ​តែ​ជួប​ការ​លំបាក​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ដោយសារ​តែ​ពួក​គេ​មិន​ទាន់​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​តាម​ការ​កំណត់​ដោយ​អាជ្ញាធរ​ខេត្ត។ ពួក​គេ​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ។ យ៉ាង​ណា អាជ្ញាធរ​បញ្ជាក់​ថា បញ្ហា​នេះ​គេ​កំពុង​ធ្វើ​ការ​ដោះស្រាយ​ឈាន​ទៅ​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ។
Photo by Licadho (http://www.rfa.org/khmer/news/land/land-dispute-in-kampongthom-06092015052130.html)

ពលរដ្ឋ​ប្រមាណ​ជិត ៥០​គ្រួសារ​នៅ​ឃុំ​ក្រយា ស្រុក​សន្ទុក នាំ​គ្នា​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ខេត្ត ដើម្បី​ឲ្យ​ជួយ​ជំរុញ​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពួក​គាត់​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ។
ការ​ដាក់​ពាក្យ​បណ្ដឹង​នេះ បន្ទាប់​ពី​ពួក​គេ​ស្វែងរក​កិច្ច​អន្តរាគមន៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ជាច្រើន​លើក​ច្រើន​សា ប៉ុន្តែ​គ្មាន​ដំណោះស្រាយ។
តំណាង​ពលរដ្ឋ​រស់នៅ​ភូមិ​សែនសេរី អ្នកស្រី អ៊ុក ថាវរី ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ពេល​ពួក​គាត់​ទទួល​បាន​ប័ណ្ណ​សម្គាល់​ដីធ្លី ដែល​អាជ្ញាធរ​ខេត្ត​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​កាល​ពី​ដើម​ឆ្នាំ​២០១៤ ប៉ុន្តែ​ដី​នោះ​ត្រូវ​បាន​ក្រុម​ប្រជាពលរដ្ឋ​តំបន់​ផ្សេងៗ​ចូល​ទៅ​កាប់​ទន្ទ្រាន​ជំនួស ដោយ​មិន​មាន​ការ​ហាម​ឃាត់​ពី​អាជ្ញាធរ ហើយ​ថែម​ទាំង​គំរាម​ពលរដ្ឋ​មាន​ប័ណ្ណ​សម្គាល់​ដីធ្លី​ទាំង​នោះ​ទៀត​ផង។ បញ្ហា​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​ក្រីក្រ និង​ក្រុម​ជន​ពិការ​យល់​ថា ក្រុម​ប្រជាពលរដ្ឋ​តំបន់​ផ្សេង​អាច​ចូល​កាន់​កាប់​ដី​សម្បទាន​សង្គមកិច្ច​ជំនួស​ពួក​គាត់​បាន គឺ​មាន​អាជ្ញាធរ​ជា​អ្នក​នៅ​ពី​ក្រោយ៖ «ខ្ញុំ​ថា​ប្រហែល​ជា​គាត់​ព្រងើយ​កន្តើយ​រឿង​ហ្នឹង។ ប្រហែល​ជា​គាត់​រវល់​ការងារ​គាត់​ក៏​មិន​ដឹង ឬ​មួយ​គាត់​មិន​អើពើ​ក៏​មិន​ដឹង»
ពាក្យ​បណ្ដឹង​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ខេត្ត​កំពង់ធំ ដាក់​ទៅ​អាជ្ញាធរ​ខេត្ត​កំពង់ធំ ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ​ទាំង​នោះ កាល​ពី​ថ្ងៃ​ទី​៤ ឧសភា ដោយ​យោង​តាម​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​នៅ​ឃុំ​ក្រយា កាល​ពី​ពេល​កន្លង​ទៅ។ ក្នុង​លិខិត​អន្តរាគមន៍​បាន​រៀបរាប់​ថា មាន​ពលរដ្ឋ ៤៩​គ្រួសារ​ទទួល​ដី​សម្បទាន​សង្គមកិច្ច​មួយ​គ្រួសារ​មួយ​ហិកតារ នៅ​តំបន់​សូងសាង ព្រម​ទាំង​មាន​បង្កាន់ដៃ​សម្គាល់​សិទ្ធិ​តាំង​ពី​ដើម​ឆ្នាំ​២០១៤ ប៉ុន្តែ​ដី​នោះ​ត្រូវ​ពលរដ្ឋ​ផ្សេង​អះអាង​ថា​ជា​ដី​របស់​ខ្លួន ដោយ​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ដែល​រាជ​រដ្ឋាភិបាល​ផ្ដល់​សម្បទាន​សង្គមកិច្ច​ចូល​កាន់​កាប់​ទេ។
ពលរដ្ឋ​នៅ​ភូមិ​សែនសេរី ក្នុង​ឃុំ​ក្រយា គឺ​ជា​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​តំបន់​បន្ទាយ​រងៀង បន្ទាប់​ពី​ដី​តំបន់​នោះ​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ផ្ដល់​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម មួយ​ឈ្មោះ តាំង​បៀង តាំង​ពី​ឆ្នាំ​២០០៨។ ពលរដ្ឋ​ក្រីក្រ គ្រួសារ​ស្ត្រី​ទុរគត និង​គ្រួសារ​យោធិន​ពិការ​ជាច្រើន​រយ​គ្រួសារ ត្រូវ​រស់នៅ​យ៉ាង​ពិបាក​គ្មាន​ដី​សម្រាប់​ធ្វើ​ស្រែ​ចម្ការ។ នៅ​ឆ្នាំ​២០១៣ និង​រហូត​ដល់​ដើម​ឆ្នាំ​២០១៤ ទើប​រាជ​រដ្ឋាភិបាល​សម្រេច​ផ្តល់​ដី​ទំហំ​មួយ​ហិកតារ​ក្នុង​មួយ​គ្រួសារ​សម្រាប់​ធ្វើ​ស្រែ​ចម្ការ ប៉ុន្តែ​មក​ដល់​ពេល​នេះ មាន​ពលរដ្ឋ​មួយ​ភាគ​ធំ​ទទួល​បាន ប៉ុន្តែ​ពលរដ្ឋ​ខ្លះ​ទៀត​មិន​ទាន់​បាន​ដី​សម្រាប់​បង្កបង្កើន​ផល​ទេ។
ទាក់ទង​បញ្ហា​នេះ អភិបាល​ស្រុក​សន្ទុក លោក ពេជ សុធា មាន​ប្រសាសន៍​ថា អាជ្ញាធរ​កំពុង​ដោះស្រាយ​ដី​តំបន់​ផ្សេង​ឲ្យ​ពួក​គាត់​ជំនួស​វិញ ពីព្រោះ​ដី​ដែល​តម្រូវ​ឲ្យ​ពលរដ្ឋ​ពី​ដំបូង គឺ​មាន​ភាព​ចម្រូងចម្រាស​ជាមួយ​ពលរដ្ឋ​ផ្សេង ពិសេស​គឺ​ប៉ះពាល់​លើ​ដី​ពលរដ្ឋ​ធ្លាប់​អាស្រ័យ​ផល​ជាក់ស្តែង។ លោក​បន្ថែម​ថា មិន​មែន​ពលរដ្ឋ​ជិត ៥០​គ្រួសារ​ទេ ប៉ុន្តែ​គឺ​រហូត​ជាង ១០០​គ្រួសារ (១៣៦) ដែល​មិន​ទាន់​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច។ អភិបាល​ស្រុក​ដដែល​អះអាង​ថា អាជ្ញាធរ​មិន​មែន​ជា​អ្នក​នៅ​ពី​ក្រោយ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ៖ «ការងារ​ហ្នឹង​អភិបាល​ខេត្ត​ដោះស្រាយ​ហើយ ហើយ​យើង​បាន​ប្រាប់​គាត់​ថា​នឹង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​នៅ​បឹង​ល្វាលើ»
លោក​បន្ថែម​ថា នឹង​ផ្សព្វផ្សាយ​បញ្ហា​នេះ​ជូន​ពលរដ្ឋ​មិន​ទាន់​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​ដោយ​ឲ្យ​ពួក​គាត់​រង់ចាំ​ប្រហែល​ជា​មួយ​ខែ​ទៅ​ពីរ​ខែ​ទៀត ទម្រាំ​អាជ្ញាធរ​រៀបរយ និង​ឈូស​ឆាយ​ឲ្យ​បាន​ស្អាត​បាត ជៀសវាង​ចែក​ជូន​ពលរដ្ឋ​ហើយ ពួក​គេ​នាំ​គ្នា​យក​ដី​នោះ​លក់​បន្ត​ទៀត។
ការ​អះអាង​របស់​អាជ្ញាធរ​ស្រុក​ពេល​នេះ ពលរដ្ឋ​យោធិន​ពិការ​ជើង​ឆ្វេង​ម្នាក់ លោក កែវ កាន ហាក់​មិន​សូវ​មាន​សង្ឃឹម​នោះ​ទេ ពីព្រោះ​ការ​លើក​ឡើង​របស់​អាជ្ញាធរ គឺ​ពលរដ្ឋ​ធ្លាប់​ឮ​ប្រហែល ២​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ពលរដ្ឋ​នៅ​តែ​ខក​ចិត្ត​ដដែល។ លើស​ពី​នេះ​ទៀត លោក​បារម្ភ​ថា ដី​នៅ​តំបន់​បឹង​ល្វាលើ ស្ថិត​នៅ​ក្នុង​ឃុំ​បឹងល្វា គឺ​ខ្លាច​ក្រែង​តែ​ប៉ះ​ចំ​ដី​ពលរដ្ឋ​ធ្លាប់​អាស្រ័យ​ផល​ម្តង​ទៀត៖«ខ្ញុំ​មិន​មាន​សង្ឃឹម​ថា ព្រោះ​កាល​ចៅហ្វាយ​ខេត្ត លោក អ៊ុត សំអន ហើយ​គាត់​ថា​ចាំ​គេ​ដោះស្រាយ​តាំង​ពី​មិន​ទាន់​បង្កបង្កើន​ផល ប៉ុន្តែ​តាំង​ពី​ហ្នឹង​មក​វា​ស្ងាត់​ឈឹង»
ចំណែក​មន្ត្រី​សម្រប​សម្រួល​អង្គការ​ការពារ​លីកាដូ ខេត្ត​កំពង់ធំ លោក ញ៉ូង សាមឿន ដែល​បាន​ចុះ​អង្កេត​រឿង​នេះ​មាន​ប្រសាសន៍​ថា បញ្ហា​ដីធ្លី​នៅ​ឃុំ​ក្រយា គឺ​បង្ហាញ​ពី​អសមត្ថភាព​ចំពោះ​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​អាជ្ញាធរ​ខេត្ត​កំពង់ធំ។ លោក​បន្ថែម​ថា ពលរដ្ឋ​ទាំង​នោះ​ជួប​ទុក្ខ​លំបាក​ផ្ទួនៗ​គ្នា ពីព្រោះ​ក្រៅ​ពី​បណ្ដេញ​ពួក​គាត់​ចេញ​ពី​កន្លែង​ធ្លាប់​រស់នៅ​ហើយ អាជ្ញាធរ​មិន​បាន​គិតគូរ​ជូន​ពលរដ្ឋ​ឲ្យ​ប្រសើរ​នោះ​ទេ អស់​រយៈពេល​ប្រមាណ ៥​ឆ្នាំ គឺ​យក​ពួក​គាត់​ទៅ​ដាក់​កណ្ដាល​ព្រៃ​ចោល ខុស​ប្លែក​ពី​ក្រុមហ៊ុន​វៀតណាម នៅ​ទីនោះ ព្រោះ​គេ​ដាំ​ដំណាំ​កៅស៊ូ​បាន​ទទួល​ផល​ទៅ​ហើយ។ លើស​ពី​នេះ​លោក​ថា ពលរដ្ឋ​ផ្សេង​ដែល​ចូល​ទៅ​កាន់​កាប់​ដី​សម្បទាន​សង្គមកិច្ច ជំនួស​ពលរដ្ឋ​មក​ពី​តំបន់​បន្ទាយ​រងៀង គឺ​មួយ​ចំនួន​ធំ​មាន​អាជ្ញាធរ​កាង​នៅ​ពី​ក្រោយ​ខ្នង។ លោក​មើល​ឃើញ​ថា ដី​តំបន់​ផ្សេង​ដែល​អាជ្ញាធរ​គ្រោង​នឹង​ចែក​ជូន​ពលរដ្ឋ​មាន​បញ្ហា​ទាំង​នេះ ប្រហែល​ជា​ពួក​គាត់​មិន​ទទួល​យក​ទេ៖ «ជាប់​ព្រំប្រទល់​ក្រុមហ៊ុន​តាំង​បៀន​ហ្នឹង ពួក​គាត់​នឹង​មិន​ទៅ​ទេ ពួក​គាត់​ថា​វា​ឆ្ងាយ​ណាស់​ពី​ភូមិ​ពួក​គាត់​រស់នៅ។ មួយ​ទៀត នៅ​តំបន់​ឯណោះ​គឺ​ជា​តំបន់​ព្រៃ​ដដែល ហើយ​ជា​ដី​ដែល​ពុំ​សូវ​មាន​ជីជាតិ»
មន្ត្រី​សិទ្ធិ​មនុស្ស​ដដែល​លើក​ឡើង​ទៀត​ថា អាជ្ញាធរ​គប្បី​ដោះស្រាយ​ជូន​ពលរដ្ឋ​ទាំង​នោះ​ឲ្យ​ឆាប់​រហ័ស ជៀសវាង​ចេះ​តែ​ពន្យារ​ពេល​ម្តង​ហើយ​ម្តង​ទៀត ហើយ​ពលរដ្ឋ​ចេះ​តែ​បន្ត​រស់នៅ​ក្នុង​ស្ថានភាព​ពិបាក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នោះ៕
ដកស្រង់ចេញពី៖ http://www.rfa.org

ភាពយន្តថៃរឿង អ្នកលេងខោខ្លីបានចូលរួមសម្តែង ដឹកនាំសម្តែង និង សមាជិកជាច្រើនមាន
  •   អ្នកផលិត (Producer): ប៉ូយ អាណូន (Poj Arnon), ផានផាឌី (Phanpadee)
  •   អ្នកនិពន្ធ (Script writer): អាណូន មីងចាវុនតា (Arnon Mingawunta)
  •   អ្នកដឹកនាំ (Director):ប៉ូយ ផាស៊ើត (Poj Phaset) 
  •   អ្នកកាត់ត (Editor):ស៊ន អះសាវ៉ានឺត (Sunt Assawanout), មុន ហ្វាន់ អាប់ផាថាម (Maunfun Appatham)
  •   អ្នកផាត់មុខ (Make Up Artist): ស៊ីវ៉ាត់ខន សូកលុងកាន​ (Sivakorn Suklungkarn),​ ចាកាផេន        វុងស៊ើប (Jakapan Wongsasuep)
  •   អ្នកច្នៃមូតសក់ (Hair Style): ភេនកាផន កាមផាប់ (Penkaphorn Kampab), ស៊ីវ៉ាវីតស្វាត់ តានាកិត (Siwawitswat thanakit)
  •   អ្នកគ្រប់គ្រងសម្លេង(Sound Controller): ទ្រុនថូន ផុងផ្លាប់ (Thrunthun phungphlab), អាដៀផូល កាតស្ពែននីត (Adiapol Gadspanit)
  •   តួសម្តែង(Actor): = Nick, = Pupe, =Bew=Thep, =Oy, =Khru Aor, =James

រឿងថៃ Dangerous Boy បានផ្តល់ការអប់រំដល់ ក្រុមក្មេងស្ទាវដែលចូលចិត្តវាយតប់គ្នានៅក្នុងសាលា នៅតាមវត្ត ឫកម្មវិធីផ្សេងនៅក្នុងភូមិជាដើម។ ដោយឡែកនៅក្នុងភាពយន្តថៃមួយនេះវិញ មានក្រុមក្មេងស្ទាវពីរក្រុមដែលមកពីសាលាខុស គ្នាហើយក្រុមក្មេងស្ទាវទាំងពីរនេះតែងតែប៉ះ ទង្គិចគ្នាជាញឹកញាប់ ឲ្យតែជួបគ្នាមិនថាពេលយប់ ឫពេលថ្ងៃនោះទេ។ ចំណែកខាងណារករឿង ខាងណាមុននោះ ពេលដែលបានទស្សនា រឿងនេះហើយគឺប្រាកដជាដឹងហើយ។

នៅចំនុចចាប់ផ្តើមនៃរឿងយើងប្រាកដជាឆ្ងល់ថា ហេតុអីបានជាក្រុមក្មេងស្ទាវទាំងពីរក្រុមនេះមានបញ្ហាជាមួយគ្នា។ តើពួកគេវាយតប់គ្នា ឌឺដងដាក់គ្នាដើម្បីអ្វី? ហើយនេះជាចម្ងល់ដែលអ្នកនិពន្ធបាននិពន្ធឡើងធ្វើឲ្យអ្នកមើល ឆ្ងល់។

នៅចំនុចដំបូងពេលដែលវាយតប់គ្នារួចហើយ គ្រូខាងកូនសិស្សខោរខ្មៅ ក៏បានសួរនាំរកហេតុផលដែលបណ្ដាលឲ្យមានជម្លោះកើតឡើង។ ពេលនោះមានកូនសិស្សម្នាក់ក្នុងចំណោមនោះបាននិយាយថា ពួកគេវាយគ្នាដើម្បីសាលា ចំណែកម្នាក់ទៀតនិយាយថាពួកគេវាយគ្នាដើម្បីជួយមិត្តភក្តិ។ ប៉ុន្តែចម្លើយទាំងអស់នេះមិនបានធ្វើឲ្យគ្រូពេញចិត្តនោះទេ។ ចំណែកនៅសាលាខាងកូនសិស្សខោរខៀវវិញ លោកនាយកសាលាបានហៅអាណាព្យាបាលសិស្សដែលមានបញ្ហាមកជួបដើម្បីដសួររកហេតុផលដូចគ្នា។
  
សម្រាប់បញ្ហាពិតប្រាកដ ដែលធ្វើឲ្យពួកគេវាយតប់គ្នា នៅមិនទាន់រកមូលហេតុជាក់លាក់នៅឡើយ។ លុះត្រាតែយើងមើលវីដេអូនេះដោយយកចិត្តទុកដាក់ និង តាមដានឲ្យបានល្អិតល្អន់នោះយើងនឹងដឹងពីមូលហេតុហើយ ព្រោះអ្នកនិពន្ធមិនមែននិពន្ធឲ្យតួអង្គនិយាយពីហេតុផលដែលបណ្ដាលឲ្យមានជម្លោះនោះទេ។

ដោយបញ្ហាការឈ្លោះទាស់ទែងគ្នាចេះតែបន្តជាហូរហែរមិនព្រមឈប់ ទោះបីជានាយកសាលាទំាងពីរបានហៅអាណាព្យាបាលមកសួររកមូលហេតុជាញឹកញាប់ និង ហៅអ្នកដែលមានបញ្ហា មកធ្វើការណែនំា ជាច្រើនលើក ច្រើនសារក៏ដោយ។

មកដល់ពេលនេះ មូលហេតុដែលនំាឲ្យមានការវាយតប់គ្នា ចាប់ផ្តើមបង្ហាញបន្តិចម្តងៗ តាមដំណាក់កាលនីមួយៗរបស់សាច់រឿង។ ដូច្នេះមូលហេតុទី១ ដែលនាំឲ្យសិស្ស សាលាទំាងពីរក្រុម ធ្វើការវាយតប់គ្នាគឺ មកពីអាណាព្យាបាលទំាងសងខាង។ ដោយម្តាយរបស់សិស្សឈ្មោះ ទីង (Teng) សិស្សខោរខ្មៅ ស្រលាញ់កូនពេកទោះបីជាកូនរបស់គាត់ខូចខិលយ៉ាងណា ក៏នៅតែថាកូនរបស់គាត់ល្អ មិនចេះរករឿងអ្នកណា កាន់ជើងកូន មិនប្រដៅកូនឲ្យបានល្អ ហើយថែមទាំងឲ្យកូនធ្វើអ្វីតាមចិត្តទៀត។ ​ចំណែកឯម្តាយខាង សិស្សឈ្មោះ ប៉េង​ (Peng) សិស្សខោរខៀវ ដោយសារតែម្ដាយជាមនុស្សដែលប្រមឹក ផឹកស្រាជាប្រចំា មិនសូវ មានពេលប្រដៅកូនឲ្យបានល្អ និង ខូចចិត្តរឿងប្ដីដែលរស់នៅដាច់ដោយឡែកពីគ្នា បៀបដូចជាលែងលះគ្នា។


មូលហេតុទី២ គឺ មកពីសាលាតែ ដោយសាលាមិនល្អ មិនបានធ្វើឲ្យសិស្សគោរពតាមវិន័យដែលបានកំណត់។ បើមើលតាមសាច់រឿងបានឲ្យដឹងថា យុវជនដែលសិក្សានៅសាលាដែលមានឯកសណ្ឋាន ខោខ្មៅ ជាសាលាដែលសិស្សមិនមានការគោរពវិន័យ សិស្សមិនគោរពគ្រូ គ្រូមិនមានវិជា្ជជីវះក្នុងការបង្រៀនសិស្សច្បាស់លាស់។ ដូចនេះហើយបានជាសិស្សក្លាយជាក្មេងស្ទាវប្រឆាំងគ្នាទាំងពីរក្រុម។

ចំណែកមូលហេតុទី៣ គឺមកពីសិស្សខ្លួនឯងផ្ទាល់ ដោយបងធំក្មេងស្ទាវទាំងពីរក្រុមបានស្រឡាញ់ស្រីតែមួយដែលនំាឲ្យមានការច្រណែនគ្នា គុំគួនគ្នា។ ដោយទីង និង ប៉េង ស្រឡាញ់ស្រីម្នាក់ដូចគ្នា ហើយស្រីនោះស្រលាញ់ប៉េង ទើបធ្វើឲ្យ ទីងមានការច្រណែន ខឹងសម្បារជាមួយប៉េង ហើយតាមរករឿងប៉េង ប្អូនប៉េង និងប៉ះពួកមិនឈប់។ ប៉ុន្តែភាគច្រើនទីងតែងតែរករឿងវាតប់ប្អូនប្រុសរបស់ប៉េង ឈ្មោះប៉ាង ឲ្យតែជួបនៅទីណាគឺតាមវាយនៅទីនោះ ទោះជាទីសាធារណក៏ដោយ ដោយហេតុស្រលាញ់ប្អូនប្រុសរបស់ខ្លួនទើបប៉េងមិនអាចបញ្ឈប់ការវាយតប់គ្នានេះបាន ព្រោះចង់សងសឹកឲ្យប្អូនប្រុសដែលត្រូវគេធ្វើបាប។

ទាំងនេះហើយសុទ្ធសឹងតែជាហេតុផលធំៗ ដែលបានបណ្ដាលឲ្យមានបញ្ហាឈ្លោះទាស់ទែង វាយតប់គ្នាមិនចេះចប់មិនចេះហើយ នៅក្នុងរឿង Dangerous Boys។

អ្នកទស្សនាប្រាកដជាឆ្ងល់ទៀតហើយថា ចុះបើនៅតែជួបមុខគ្នាពេលណាវាយគ្នារហូតអញ្ចឹង! តើបញ្ហានេះអាចដោះស្រាយបានដែរឬទេ? បើអាច ដោះស្រាយបានដោយរបៀបណា? តើនរណាជាអ្នកដោះស្រាយវា?

ចំនុចចុងក្រោយនៅក្នុងរឿងគឺនៅក្រោយពេលដែល ប៉ូលីសបានចាប់ខ្លួនពួកគេហើយ អាណាព្យាបាលរៀងៗខ្លួន បានមករំដោះកូនចេញពីប៉ុស្តិ៍ប៉ូលីស ទោះបីជាពួកគាត់គ្មានប្រាក់ក៏ដោយ។ ពេលនោះហើយដែលក្រុមក្មេងស្ទាវទាំងនោះបានចាប់ផ្តើមនឹកដល់ម្តាយឪពុកដែលស្រឡាញ់កូន ហើយនឹកឃើញកំហុសរបស់ខ្លួន ជាបណ្តើរៗ។  ក្រោយមកប៉េង និង ប៉ាង​ បានសូមអង្វរម្តាយឲ្យឈប់ផឹកស្រា ហើយត្រូវរ៉ូវគ្នាជាមួយប្តីរបស់គាត់វិញ។


ការវាយតប់គ្នារបស់ក្រុមទំាងពីរនៅមិនទាន់ចប់ដូចដែល អ្នកមើលបានគិត នោះទេ។ ដោយក្រុមទំាងពីរ បានធ្វើការប្រយុទ្ធគ្នាជាលើកចុងក្រោយ ហើយលើកនេះក្រុមទំាងពីរនេះធ្វើការប្រយុទ្ធគ្នាដោយមានលក្ខណះខុសពី លើកមុនៗ។
ក្រុមម្ខាងកាន់ដំបង គ្រប់ដៃ ហើយក្រុមម្ខាងទៀងកាន់ កាំបិត ពូថៅ ដុំថ្ម គ្រប់ដៃ។ ទំាងពីរក្រុមសម្លឹងភ្នែកដាក់គ្នាហាក់ដូចជាចង់ស៊ីសាច់ហុតឈាមគ្នាទៅវិញទៅមក រួចស្រែក ថា ប្រយុទ្ធ។
សម្រែក ឮកងរំពង រត់ដោយដៃកាន់អាវុធរៀងៗខ្លួន សម្រុកចូល។ នៅពេលនោះគឺមានអ្វីមួយដែលធ្វើឲ្យក្មេងស្ទាវទំាងពីរក្រុមទំលាក់អាវុធចោលរៀងៗខ្លួនហើយរត់ទៅអោបគ្នា ធ្វើជាមិត្តភក្តិ។ ក្រោយភ្លៀង មេឃស្រឡះ
ក្លាយពីសត្រូវមកមិត្តវិញ ដោយការដឹងខ្លួនឯង។  ពួកគេនឹកឃើញ ហើយភ្ញាក់សា្មរតីដោយខ្លួនឯង។ ហើយឈប់ប្រព្រឹត្តិអំពើក្មេងស្ទាវពីពេលនោះទៅ៕

សូមបញ្ជាក់ថារឿងនេះទាំងអស់មាន ៦ភាគៈ នេះគឺជាភាគទីមួយ

Sunday, March 1, 2015


  • ភាពក្លាយទៅជាមនុស្សដែលពោរពេញដោយចំនេះដឹង
  • ប្រព័ន្ធផ្សព្វផ្សាយ និង​ ចិត្តវិទ្យា
  • សារពត៌មាន និង ចិត្តវិទ្យា
ក្នុងអត្ថបទមុខៗលោកអ្នកបានអានអត្ថបទជាច្រើន ទាក់ទងនិង ការប្រែប្រូលជីវិតក៏ដូចជាការ គិត របស់កុមារ ក៏ដូចជា អត្ថបទការប្រែប្រូល មនុស្ស ដែលមានអាយុ ចាប់ពី ២០ ដល់៣០ឆ្នាំ។ ថ្ងៃនេះលោកនិងកាន់តែយល់ច្បាស់អំពី តម្រូវការនិង អ្វីដែលយើងត្រូវ ធ្វើចាប់ពីអាយុ ២០ ដល់ ៥០ វិញម្តង។ 
ភាពក្លាយទៅជាមនុស្សដែលពោរពេញដោយចំនេះដឹង៖ គឺចង់សំដៅទៅលើ ....

  • ការចាប់យកអាជីព៖ គឺជាការជ្រើសរើសនូវអ្វីដែលអ្នកត្រូវការ អ្វីដែលជារបស់ខ្លូនអ្នក ចូរអ្នកធ្វើនូវអ្វី ដែលជាទេពកោសល្យរបស់ខ្លូនអ្នក។ ក្នុងន័យនេះគឺចង់បង្ហាញឲ្យអ្នកដឹក នៅពេលនេះអ្នកបានក្លាយទៅជាបុគ្កលមួយរូប ដែលអាចធ្វើអ្វីៗ ដោយខ្លូន របស់លោកអ្នកបានហើយ ដោយមិនត្រូវាការការបង្គាប់បញ្ជារបស់អ្នកណាម្នាក់នោះទេ។ អ្នកមានគោលដៅរបស់ខ្លូន ដូចនេះអ្នកត្រូវការធ្វើនូវអ្វីដែលជាចំណង់ ឫក៏ ដុងរបស់អ្នកពី កំណើត។
  • ការបង្កើតគ្រួសារឫ ក៏ធ្វើអ្វីដែលអ្នកចង់៖ អ្នកត្រូវការគ្រូសារមួយដែលអាចធ្វើឲ្យអ្នកកក់ក្តៅ រូចចាប់ផ្តើមតំណើរជីវិតរបស់អ្នក។​ ប៉ុន្តែមានមនុស្សផ្សេងដែលគេមានគំនិតគិតខុសពីអ្នក  គេមានជំរើសផ្សេង ដោយអ្នកខ្លះ អាចជា ទៅបួស, រស់នៅម្នាក់ឯង, ចង់ក្លាយទៅជាអ្នកវិទ្យា សាស្រ្ត.....ទាំងគឺជាអ្វីដែលជាបំណងប្រាថ្នារបស់មនុស្សរៀងៗខ្លូន។ 
  •  ក្លាយទៅជាមនុស្សម្នាក់ដែលមានអារម្មណ៍ថាខ្លូន ឯងជាមនុស្សមានសមត្ថភាព
ទាំងនេះគឺជាតម្រូវការរបស់មនុស្សពេញវ័យ៖
  1. នៅអាយុ ២០ ឆ្នាំ៖ ជាពេលវេលាសម្រាប់សិក្សា
  2.  នៅអាយុ ៣០ ឆ្នាំ៖ នេះជាពេលវេលាសម្រាប់ធ្វើការ ទទូលបាននូវអាជីពមួយ យ៉ាងពិតប្រាកដ ហើយក៏ជាពេលមួយដែរសម្រាប់ រក្សារនូវធនធានរបស់អ្នក យកល្អអ្នកគួរតែមាន Bank Account មួយក្នុងការរក្សាទុកនូវទឹកប្រាក់របស់អ្នក ជាប្រចាំ
  3.  នៅអាយុ ៤០ ឆ្នាំ៖ គឺជាពេលដែលយើងធ្វើការសរុប នូវអ្វីដែលយើងបាន​ធ្វើ ការធ្វើសេចក្តីសន្និដ្ឋាន មានដូចជា៖ 
                         - ពេលដែលយើងត្រូវជួបនូវវិបត្តិហើយវិបត្តិដ៏ធំនោះគឺ                    ​​
                                    ​​​ តើខ្ញុំបានបញ្ជប់អ្វីបានខ្លះហើយ?
                         - ពេលដែលត្រូវគឹតរវាង ឳពុកម្តាយ និងកូន            
                                     យើងត្រូវការផ្តល់ក្តីស្រលាញ់ទៅកាន់ពួកគាត់ឲ្យបានច្រើន​។


សូមរងចាំអាននូវអត្ថបទបន្ត.....

Monday, February 23, 2015


  • ការគិតគួរពីរឿងគ្រួសាររវាងបុរសនិងស្រ្តី
  • ហេតុអ្វីបានជាបុរសចង់បានប្រពន្ធដែលក្មេង ហើយស្រ្តីចង់បានប្តីដែលចាស់ជាងខ្លូន?

លោកអ្នកបានអានរួចមកហើយ នៅក្នុងអត្ថបទមុនៗ ពីការរីកចំរើនរបស់ មនុស្សចាប់ពីអាយុ ០ ដល់ ៣០ ឆ្នាំ។ ថាតើការរីកចំរើនរបសគេនោះ យ៉ាង ណា? តើចាប់តាំងពីគេបង្ករកំណើត
នៅក្នុងពោះម្តាយរហូតដល់ ពួកគេធំដឹងក្តីពួកគេត្រូវការអ្វី?យ៉ាងណាមិញនៅក្នុងអត្ថបទនេះលោកអ្នក និងបានយល់ដឹងពីការ ចាប់ផ្តើមជាមួយនិងរឿងគ្រួសារ និងការជ្រើសរើសនូវមិត្ត១០០ឆ្នាំ។

ជាធម្មតាមនុស្សចាប់ផ្តើមរៀបការនៅចន្លោះអាយុ ចាប់ ពី ២០ ដល់ ៣០ ឆ្នាំ។ នេះគឺជាវ័យដែលយើងចាប់ផ្តើមគិត ពីថ្ងៃអនាគត់ និង រឿងគ្រួសារដែរ ប៉ុន្តែជាមួយចំពោះ វប្បធម៌សង្គមលោកខាងលិច ការគិតគូរពីការ រៀបការ របស់គេក៏ចាប់ផ្តើមចាស់ទៅៗ ដែរ។​ ពីព្រោះយុវជនចង់បន្តនូវការសិក្សាបន្ថែម ចង់ស្គាល់ពិភពលោក ចង់ទទូលបាននូវ បទពិសោធន៍ពីសង្គមខាង ក្រៅឲ្យ បានច្រើន។ តែចំពោះប្រទេសជនបទដូចជាប្រទេសកម្ពុជាជាដើម ការរៀនការ មានភាពឆាប់រហ័ស ដោយសារតែ យើងមិនសូវខ្វាយខ្វល់ច្រើនពីរឿង រៀនសូត្រ ណាមួយចង់មានគ្រួសារមួយច្បាស់លាស់ក្នុងការប្រកបរបរចិញ្ជឹមជីវិត។

ហេតុអ្វីបានជាបុរសចង់បានប្រពន្ធដែលក្មេងហើយស្រ្តីចង់បានប្តីដែលមានអាយុចាស់ជាងខ្លូន?
  • ចំពោះស្រ្តី៖ ចំពោះស្រ្តីនាងគិត ថាបុរសដែលមានអាយុចាស់ជាងខ្លូន ទីមួយគឺគេមានបទពីសោធន៍, មានគំនិតចាស់ទំ, ហើយជាបុរសដែលអាចឲ្យនាងគោរពក្នុងមានជាប្តីបាន....
  •   ចំពោះបុរស៖ ទីមួយគឺនាងនៅក្មេងគួរ​​​​​​​​​​​ឲ្យស្រលាញ់, មិនគិតនាងមិនគោរព យើងក្នុងនាមជាប្តី.....
ជាមួយនិងបញ្ហានេះវាក៏អាចជារឿងធម្មជាតិដែរដែលតម្រូវបុរសស្រលាញ់មនុស្សស្រ្តីដែលក្មេងជាងខ្លូនហើយ ស្រ្តីស្រលាញ់បុរសដែលចាស់ជាងខ្លូន។ ប៉ុន្តែបើយើងក្រឡេកមើលទៅក្នុងសង្គមខាងក្រៅវិញ ក៏មានមិនតិចដែរដែលមានបុរសយកប្រពន្ធដែលចាស់ជាងខ្លូន ហើយងស្រ្តីយកប្តីដែលក្មេងជាងខ្លូន។ តែវាក៏អាចមានអ្វីហេតុផលជាច្រើននៅក្នុងនោះដែលតម្រូវឲ្យគេធ្វើដូចនេះ៕

ដោយ៖ ង៉ុង សាន់

  • សិក្សាអំពីតម្រូវការរបស់មនុស្សនៅចន្លោះអាយុចាប់ពី ២០ ដល់ ៣០​ ឆ្នាំ
  • ទំនូលខុសត្រូវរបស់មនុស្សក្នុងវ័យ ២០ ដល់ ៣០​ ឆ្នាំ
មនុស្សមានការអភិវឌ្ឍន៍ជាលំដាប់ទាំងផ្នែករូបសាស្រ្ត
​និងចិត្តសាស្រ្ត។ មនុស្សយើងនៅក្នុងចន្លោះវ័យនេះ មានការផ្លាស់ប្តូរច្រើនទៅលើការគិតពិចារណា ការវិភាគរកហេតុនិងផល និងការស្វែងយល់នូវអ្វី ថ្មីៗ ការចង់ដឹងការចង់ស្គាល់ដោយមានកំលាំង ខ្លាំង ដោយការ បញ្ជារខួរក្បាល។ តើមនុស្ស យើងតើក្នុង វ័យនេះការ ផ្លាស់ប្តូរនិងមានការ គិតគួរទៅលើ អ្វីខ្លះដែលសំខាន់?



ពេលវេលានេះគឺជាពេលដែលសំខាន់បំផុតសម្រាប់ ការគិតគួរពីរឿង ការងារ និង រឿងគ្រួសារ!! ធម្មតាមនុស្ស យើងម្នាក់ៗដែលស្ថិតនៅក្នុងវ៍យនេះតែងតែគិត គួរពិចារណាច្រើនក្នុងការសម្រេច ជាមួយនិងគោលដៅក្នុងជីវិតឬជាមួយនិង គ្រួសារ។ តើពួកគេគិតអំពីអ្វីខ្លះ?

  • តើខ្ញុំនិងធ្វើអ្វីសម្រាប់អនាគត់របស់ខ្ញុំ? ការរៀបចំផែនការក្នុងជីវិត គឺជារឿងមួយដ៏សំខាន់ សម្រាប់មនុស្សក្នុងវ័យនេះ។ គេចាប់ផ្តើមគិតអ្វីដែលខ្ញុំត្រូវធ្វើ? តើខ្ញុំធ្វើវាដោយវិធីណា? តើខ្ញុំត្រូវធ្វើអ្វីខ្លះសម្រាប់សម្រេចអនាគត់របស់ខ្ញុំ? ទាំងអស់នេះសុទ្ធតែជាសំនួរដែលគេចោទ សួរខ្លូនរបស់យើងផ្ទាល់ ហើយយើងក៏បានរៀបចំរួចជាស្រេចនូវអ្វីដែលជាចម្លើយ។ 
  • តើអ្នកណាដែល ខ្ញុំត្រូវរៀបការជាមួយ? ការសម្រេចចិត្តក្នុងការជ្រើសរើសគួរអនាគត់ ពិតជារឿងដ៏សំខាន់សម្រាប់ដែលមនុស្សនៅក្នុងវ័យនេះត្រុវការគិត។ នេះជារឿងដែលយើងសម្រេចចិត្តតែម្តង គឺយើងត្រុវការធ្វើវាអស់មួយេជីវិត។
  • តើអ្វីដែលខ្ញុំចង់សម្រាប់ជីវិតរបស់ខ្ញុំ? នៅថ្ងៃអនាគត់តើខ្ញុំចង់បានអ្វីខ្លះ? ចង់បានគ្រួសារមួយប្រកបដោយសុភមង្គល ចង់ក្លាយទៅជាអ្នកមាន ចង់ក្លាយទៅជាមនុស្ស ម្នាក់ដែលមានប្រយោជន៍សម្រាប់សង្គមជាតិ....យើងចាប់ផ្តើមគិតថាអ្វីដែលជាចំណង់របស់ យើងហើយតើយើងត្រូវសម្រេចវាដោយវិធីណា?
គេថាវ័យនេះគឺជាវ័យដ៏លំបានបំផុតក្នុងការគិត ហើយក៏ជាវ័យដែលជួបនិងពេលវេលាដែលធ្វើ ឲ្យយើងមានជំងឺធ្លាក់ទឹកចិត្ត ដោយសារតែបញ្ហាអ្វីមួយ ជាមួយនិងភាពឯកោ និង ជាវ័យដែលរងគ្រោះដោយសារតែ សារជាតិស្រវឹង គ្រឿងញៀន ផ្សេងៗជាច្រើនទៀត។

ម្យ៉ាងទៀតក្នុងការជ្រើសរើសគួរស្រករវីញ ស្រ្តីគឺជាអ្នកដែលមានភាពច្បាស់លាស់ជាងបុរស ក្នុងការជ្រើសរើសមិត្តភ័ក្ត ១០០ឆ្នាំ។ តើបុរសប្រភេទណាដែលនាងគួរតែជ្រើសរើសសម្រាប់ជា ស្វាមី? ហើយនិង តើនាងត្រូវ បង្កើតគ្រួសារដោយវីធីណា៕ 

ដោយ  ង៉ុង សាន់

  • ការអភិវឌ្ឃន៍នៃចរិកលក្ខណៈរបស់ក្មេង.
  • តម្រូវការរបស់ក្មេងរបស់ក្មេងក្នុងសង្គម.
  • ការជះឥទ្ធិពលរបស់សង្គមទៅកាន់ក្មេង.
ប្រភពមកពី Google Searching (child 0-7 year in khmer)



លោកអ្នកបានអានរួចមកហើយពី
ការរីកលូតលាស់ ខួរក្បាលរបស់ក្មេងកាល ពីអត្ថបទមុន ក្នុងអត្ថបទលោកអ្នកនិងកាន់ តែច្បាស់ថែមមួយកំរិតទៀតអំពីការអភិ វឌ្ឃន៍នៃបញ្ញារបស់ក្មេងនិងពីការរង
ឥទ្ធិពលពីសង្គមខាងក្រៅទៅក្នុងខួរ ក្បាលរបស់គេ។


មនុស្សនៅគ្រប់ប្រទេសទាំងអស់ក្នុងពិភពលោកយើងនេះតែងតែមានចិត្តស្រលាញ់គ្នាទៅវិញទៅមកមិនថាក្មេងឬចាស់នោះទេឬគ្រប់វ័យគឺចេះស្រលាញ់គ្នាទាំងអស់ជានិច្ចគ្រាន់តែការស្រលាញ់វាមានលក្ខណៈខុសគ្នាតែប៉ុណ្នោះ។មានន័យថាមនុស្សកើតមកនៅតូចៗនៅលេងជាមួយគ្នាធម្មតារហូតដល់ពូកគេធំៗអស់គឺចាប់ផ្តើមចាប់ចិត្តស្រលាញ់គ្នាទៅវិញទៅមកហើយចាប់ផ្តើមមានគ្រួសាររស់នៅជាមួយគ្នាបានជាកូនពូនជាចៅរហូតមកដល់សព្វថ្ងៃ។មានបន្ត៖

ទើបមានក្មេងប្រុសក្មេងស្រីបន្តពូជមនុស្សជាបន្ត
ហើយមានក្មេងក្មេងទាំងអស់នោះមានការលូតលាស់ពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់អាយុដូចឪពុកម្តាយរបស់ខ្លួនក៏បានក្លាយជាឪពុកម្តាយគេដូចគ្នាដែរ។ការលូតលាស់របស់ក្មេងមានដូចខាងក្រោម៖ ក្មេងបានចាប់ផ្តើមអភិវឌ្ឍន៍រូបរាងកាយនិង ផ្នែកទំាំងអស់របស់ក្មេង ព្រមទំាងគំនិតផងដែរ។ តាមការសិក្សាបានឲ្យដឹងថា ក្មេងដែលមានអាយុ ចាប់ពី០ទៅដល់៧ឆ្នាំ ក្នុងចូលចិត្តលេងច្រើន ហើយមិនខ្វល់ចំពោះ អ្នកការសិក្សាឬការងារផ្សេងៗ នៅអាយុនេះក្មេងសិក្សាតាមរះការលេងសប្បាយ។ក្នុងចន្លោះអាយុនេះឪពុកម្តាយគួរតែយកចិត្តទុកដាក់មើលថែរក្សាក្មេងឲ្យបានល្អ ហើយគួរផ្តល់នូវអ្វីដែលល្អៗ ទៅកាន់ក្មេងដូចជា ការនិយាយស្តីទៅកាន់ក្មេង ការធ្វើកាយវិកាចំពោះក្មេង  និងការប្រាប់ក្មេងនៅពេលដែលក្មេងមានចំងល់អ្វី មួយ ត្រូវឆ្លើយចម្លើយទៅកាន់ក្មេងឲ្យបានសមស្រប។

ក្មេងនៅអាយុនេះចូលចិត្តរបស់ដែលគេគិតថាធ្វើឲ្យគេសប្បាយ ជាពិសេសក្មេងចូលចិត្តមើលទូរទស្សន៍ មើលរូបភាព តុក្កតា និងស្តាប់ចំរៀងរបស់កុមារ ។ ដូចនេះឪពុកម្តាយត្រូវតែប្រយត្ន័ចំពោះការឲ្យក្មេងមើលទូរទស្សន៍  ត្រូវការពារមិនឲ្យក្មេងមើលអ្វីដែលប៉ះពាល់ដល់ការអប់រំនិងគំនិតរបស់ក្មេងនៅពេលដែលក្មេងធំឡើង។ ឧទាហរណ៍ ឪពុកម្តាយមិនត្រូវអនុញ្ញាតឲ្យក្មេងមើលរូបភាពអាសអាភាសដែលជាហេតុនាំឲ្យក្មេង មានការដក់ជាប់ក្នុងខួរក្បាលរបស់ក្មេងនោះ។ នៅពេលដែលក្មេងនោះធំឡើង និងមានបញ្ហាជាមួយរឿងនោះ។

មួយវិញទៀតឪពុកម្តាយមិនត្រូវឲ្យក្មេងមើលរឿងណាដែល មានការវាយតប់គ្នា សំលាប់គ្នា ឬរឿងដែល មានការអហឹង្សា តាមពូជសាសន៍ ឬពណ៌សម្បុរ ព្រោះនៅពេលដែលក្មេងធំឡើងគេចាំនៅអ្វីដែលគេបានមើល តា
មទូរទស្សន៍។ ដូចនេះបណ្តាញសង្គមមានឥទ្ធិពលចំពោះក្មេងយ៉ាងខ្លាំង ទាំងផ្លូវល្អផងនិផ្លូវអាក្រក់ផង។
អត្ថបទមកពី sengsim.blogspot.com