- ការសម្រេចគោលដៅរបស់លោក Louis Bloom
- មិនមានភាពស្មោះនិងដៃគួររបស់ Louis Bloom
- វីជ្ជាជីវៈជាអ្នកសារពត៌មាន
- អ្វីទៅអ្នកសារពត៌មាន
ជារឿងមួយដែលបង្ហាញពីការការតស៊ូ និងការសម្រេចនូវគោលបំណងដែលខ្លូនចង់បាន។ នៅក្នុងរឿងនេះ បានបង្ហាញពីតួអង្គម្នាក់ដែលព្យាយាម សម្រេចនូវ គោល បំណងរបស់ខ្លួន ដោយមិនខ្វល់ពីអ្វីទាំងអស់ ហ់ានក្បត់សូម្បីតែមិត្តខ្លូនឯង។ ក្នុងរឿងនេះ ទៀតសោតក៏បានអប់ រំយើងឲ្យព្យាយាម សម្រេចនូវគោលបំណងខ្លូន ព្យាយាម តស៊ូ អត់ធ្មត់ មិនចុះចាញ់នឹង បរិយាកាស សង្គម មិនចុះចាញ់និងអ្នកដទៃដែល ព្យាយាមបន្ទាបខ្លួនយើង ដូចជាតួអង្គក្នុងរឿង Nightcrawler នេះជាដើម។ តែរៀងនេះក៏បានបង្ហាញពីកាយវិការដ៏គំរករបស់តួអង្គក្នុងរឿងនេះ ដែលជាមេរៀន សម្រាប់បង្ហាញឲ្យយើងដឹងថា ទង្វើអ្វីដែលគួរធ្វើហើយទង្វើអ្វីដែលមិនគួរធ្វើ។
លោក Louis Bloom នៅក្នុងសាច់រឿងជាអ្នកកាសែតក្រៅផ្លូវការ គាត់ជាអ្នកយកពត៌មានទាន់ហេតុ ការណ៍។ គាត់មានឡានចាស់មួយ និងកាមេរ៉ាហួសសារីមួយគ្រឿនសម្រាប់ធ្វើការផ្តិតយករូបភាព ផ្សេងៗដែលកើតឡើង លោកទីមួយដែលគាត់បានយកវីដេអូរបស់គាត់ទៅលក់ ឲ្យស្ថានីយ៍ទូរទស្សន៍ធំមួយ បន្ទាប់ពីគាត់ថតបាននៅពេលគ្រោះថ្នាក់ចរាចរណ៍មួយ ក្នុងតម្លៃវីដេអូរបស់គាត់ លោក Louis Bloom លក់ក្នុងតម្លៃ ១០០០ ដុល្លា (1000 $) តែអ្នកដែលទិញ វីដេអូរបស់គាត់ឲ្យគាត់ក្នុងតម្លៃ ២៥០ ដុល្លា (250 $) គាត់ក៏ព្រមលក់។ បន្ទាប់មកគាត់ក៏បានបន្ត ដើរយកពត៌មានទាន់ហេតយការណ៍ទាំងនោះបន្តទៀត ដោយការងារកាន់តែរីកចំរើន និងទទូលបានប្រាក់កម្រៃសមរម្យ ផងនោះលោក Louis Bloom បានស្វែងរកដែគួម្នាក់រម្រាប់ជា ជំនួយការដល់គាត់ Louis Bloom បានជំនួយការម្នាក់ ដែលគាត់ឲ្យប្រាក់កម្រៃ ១០ដុល្លា (10$) ក្នុងមួយថ្ងៃ Rick ក៏យល់ព្រម។ ពួកគេក៏បានចាប់ផ្តើមធ្វើការជាមួយគ្នា ដោយ Louis Bloom បានឲ្យ Rick ធ្វើជាអ្នកបើកឡាន នឹងជាអ្នកដែលស្វែងរកនូវទីតាំងដែលហេតុការណ៍នោះកើតឡើង។
ពួកគេធ្វើការពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើនទៅៗ រហូតគេបានទិញឡានថ្មីមួយ និងកាមេរ៉ាដ៏ទំនើបមួយគ្រឿង។
ការធ្វើការរបស់ Louis Bloom និង Rick ពោរពេញដោយភាពគ្រោះថ្នាក់ និងការកែបន្លំ នៅក្នុងព្រឹតការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ Louis Bloom បានក្លែងបន្លំភស្តុតាង ដោយគេបានប្តូរកន្លែងសាកសពដែល ត្រូវបានឡានបុក លោក Louis Bloom បានអូសសាកសពពី តាំងផ្សេងមកដាក់នៅទីតាំងមួយទៀត ដើម្បីមានភាពងាយស្រួលនៅពេលដែលគេថត។ ការធ្វើ បែបនេះគ្មានអ្នកណាដឹងឡើយសូម្បីតែ Rick ដែលជាក្រុមការងាររបស់គាត់ក៏គេ មិនដឹងដែរ។
បានន័យថា លោក Louis Bloom ជាមនុស្សដែល មិនស្មោះត្រង់នឹងដៃគួ មិនស្មោះត្រង់នឹងអ្វីៗទាំង អស់ដែលនៅជុំវិញខ្លូនរបស់គាត់
នៅថ្ងៃមួយគាត់បាន ជួបនូវហេតុការណ៍ចោរកម្មមួយដែលបានប្លន់ទៅលើ ក្រុមគ្រួសារមួយ លោក Louis Bloom ថតបានគ្រប់សកម្មភាពទាំងអស់របស់ក្រុមចោរ ថតបានទាំងមុខរបស់ក្រុមចោរ ថតបានទាំង ស្លាកលេខរបស់ឡាន ហើយគាត់សាកសពដែលត្រូវបានក្រុមចោរបាញ់សម្លាប់ នឹងភស្តុតាងមួយចំនួនទៀត។ គាត់បានយកវីដេអូរបស់គាត់ទៅលក់ឲ្យក្រុមហ៊ុនទូរទស្សន៍ដដែល ដោយក្នុងតម្លៃថ្លៃ ក្រុមហ៊ុននោះបានបដិសេធនូវតម្លៃនោះ តែលោក Louis Bloom បាននិយាយថា បើ
មិនទិញនោះលោកនិងយក វិដេអូនោះទៅលក់អោយក្រុមហ៊ុនផ្សេង ម្ចាស់ក្រុមហ៊ុននោះក៏យល់ ព្រមទិញ វីដេអូនោះក្នុងតម្លៃ ១៥០,០០០ ដុល្លា (150,000$)។ តែលោក Louis Bloom មិនបានយក វីដេអូដែលបង្ហាញពីភិនភាគរបស់ចោរនោះទេ ដោយគាត់បានយកភស្តុតាងទាំងនោះទុកជា អាជីវកម្ម នៃការរកលុយរបស់គាត់ទៅវិញ។ Louis Bloom បានតាមដានសកម្មភាពចោរទាំងនោះ រយៈស្លាកលេខរបស់រថយន្តក្រុមចោរ រហូតទៅដល់ហាង លក់បាយមួយកន្លែង Louis Bloom បាន ធ្វើការរាយការណ៍ទៅកាន់ប៉ូលីស ក្រុមសមត្ថកិច្ចក៏បានមកដល់ទីតាំងចោរនោះដែរ ការផ្ទុះអាវុធក៏ ចាប់ផ្តើមឡើង ចោរនឹងប៉ូលីសបាន ស្លាប់ម្ខាងៗដូចគ្នា។ នៅវគ្គចុងក្រោយនៃការបាញ់គ្នានោះ ក្រុមចោរនៅសល់ម្នាក់ដែលរួចខ្លូន ហើយបើកឡានរត់គេច ក្រុមប៉ូលីស បានដេញតាម ហើយ Louis Bloom និង Rick ក៏បានដេញតាមដែរ។ នោះជាឈុតឆាកពិសេសបំផុតនៅក្នុងសាច់រឿងនេះ ក្រុមប៉ូលីសបាន បើកឡានបុកឡានរបស់ចោរ ឡានចោរក្រឡាប់ពោរពេញដោយភ្លើងព្រាកៗ Louis Bloom បានចុះទៅមើល នឹងផ្តិតយករូបភាព ទាំងនោះ ពេលនោះ Louis Bloom ដឹងថាចោរនោះមិនទាន់ស្លាប់ គេក៏បានថយទៅក្រោយឡាន រួចគេបានហៅ Rick ឲ្យមក ថត Rick បានចុះមកថត ចោរដេកក្នុងឡាននោះ ចោរក៏បានបាញ់ Rick ស្លាប់ Louis Bloom បានថតយកសកម្ម ភាពនៅពេលដែលចោរបាញ់ Rick សម្រាប់ជាវីដេអូពត៌មានរបស់គេ។ ហើយ Louis Bloom បានទទូល ប្រាក់យ៉ាងច្រើនពី វីដេអូពត៌មានមួយនោះ។ សកម្មភាពរបស់ Louis Bloom គឺគេដឹងហេតុការ និង ទៅដល់កន្លែងកើតហេតុ មុនប៉ូលីសទៅទៀត ប៉ូលីសនិង Louis Bloom តែប៉ូលីស គ្មានភស្តុតាងសម្រាប់ធ្វើការចោទប្រកាន់ Louis Bloom បាន។ ចុងបញ្ចប់នៃសាច់រឿង អ្នកនិពន្ធបាន អោយតួអង្គ Louis Bloom ក្លាយជាអ្នកដែលជោគជ័យក្នុង ជីវិត ដោយគេមានក្រុមការងារមួយ សម្រាប់ការងាររបស់គេ។
From: http://collider.com/nightcrawler-review/ |
តើក្នុងនាមជាអ្នកសារពត៌មានម្នាក់យើងគួរតែយកគំរូតាម Louis Bloom ឬក៏យ៉ាងណា?
ក្នុងនាមជាអ្នកសារពត៌មានការយកពត៌មាន និងការផ្សព្វផ្សាយពត៌មានទាំងអស់ត្រូវតែពិត គ្មានការកែប្រែនូវលក្ខណៈដើមរបស់ពត៌មាន យើងត្រូវគោរពទៅតាមវីជ្ជាជីវៈជាអ្នកសារពត៌មាន។
យើងគួរតែយកគំរូតាម លោក Louis Bloom ត្រូវយកពត៌មានឲ្យបានទោះជាក្នុងកាលៈទេសៈណា ក៏ដោយ គឺមានន័យថាការ មានៈសិកាក្នុងការងារ និងការកំណត់នូវគោលបំណងរបស់ខ្លូន។
តែមានចំនុចអាក្រក់ជាច្រើនរបស់លោក Louis Bloom ដែលក្នុងមានយើងជាអ្នកសារពត៌មានទាំង អស់មិនគួរយកគំរូតាម ដូចជាភាពមិនស្មោះត្រង់និងដៃគួរ ការក្លែងបន្លំនូវទីតាំងពិតរបស់ពត៌មាន ការយកអពើចោរកម្មធ្វើជាអាជីវកម្មផ្ទាល់ខ្លុនជាដើម៕
បើចង់ដឹងច្បាស់សូមទស្សនារឿងខាងក្រោម៖
0 comments:
Post a Comment