Sunday, August 9, 2015


បន្ទាប់ពីបានធ្វើការជម្រុះចំនួន១១ក្រុមកន្លងមក យើងក៏បានស្វែងរកក្រុមខ្លាំងចំនួនពីរក្រុម គឺក្រុមជម្រើសជាតិថៃ និងក្រុមជម្រើសជាតិមីយ៉ាន់ម៉ា បន្ទាប់ពីក្រុមទាំងពីរនេះ បានទម្លាក់គួរប្រកួតរបស់ខ្លួន គឺក្រុម U16 ថៃបានទម្លាក់ក្រុម U16 អូស្រ្តាលីដោយលទ្ធផល​​ ៣ ទល់នឹង ២ ចំនែកក្រុម U16 មីយ៉ាន់ម៉ាបានទម្លាក់ក្រុម U16ឡាវដោយលទ្ធផល ១ ទល់និង ០។

ដោយឡែកនៅក្នុងថ្ងៃនេះគឺជាការប្រកួតក្នុងវគ្គផ្តាច់ព្រាត់ រវាងក្រុមជម្រើសជាតិថៃ និងក្រុមជម្រើសជាតិមីយ៉ាន់ម៉ា​ ដោយក្រុមជម្រើសជាតិថៃជាអ្នកលើកពាន ក្នុងលទ្ធផល​ ៣ ទល់នឹង ០  ។ ការប្រកួតគ្នាយ៉ាងស្វិតស្វាញរវាងក្រុមទាំងពីរតាំងពីតង់ទី ១ រហូតដល់តង់ទី២ តែក្រុមមីយ៉ាន់ម៉ានៅតែមិនអាចទម្រុះខ្សែរការពាររបស់ក្រុមជម្រើសជាតិថៃបាន។

នៅតង់ទី១ ក្រុមជម្រើសជាតិថៃបានតែតបញ្ជូលទីបានយ៉ាងល្អពីសម្នាក់កីឡាករថៃ ដោយបាល់លើកជ្រុង។ នៅក្នុងតង់ទី១ នេះក្រុមថៃមានឲកាសច្រើនក្នុងការស៊ុតបាល់បញ្ចូលទី ទាំងបាល់លើកជ្រុង ក៏ដូចជាឲកាសផ្សេងៗទៀត។ ចំណែកក្នុងតង់ទី២នេះវិញ ក្រុមមីយ៉ាន់ម៉ាបានខំប្រឹងសម្រុកណាស់ដែរ នៅតែមិនអាចដណ្តើមយកពាន AFF BIDC Championship 2015 នេះបាន។ ឲកាសនៃការគ្រប់គ្រងបាល់របស់មីយ៉ាន់ម៉ាបានល្អ និងឲកាសនៃការស៊ុតនៅតែមិនអាចទម្រុះសំណាញ់ទិរបស់ថៃបាន។ តែទោះបីជាយ៉ាងណានៅចុងតង់ទី២នេះជម្រើសជាតិថៃនៅតែអាចរកបាន ២គ្រាប់ជាប់ៗគ្នា ដោយកីឡាករពាក់អាវលេខ២៣ នៅនាទី ទី៨១រកបាន១ គ្រាប់ ហើយនៅនាទី ទី៨១ កីឡាករថៃ ពាក់អាវលេខ១៣ បានស៊ុតបញ្ជូលទីមួយគ្រាប់ទៀតយ៉ាងល្អ ដែលធ្វើឲ្យអ្នកចាំទីតាមចាប់បាលស្ទើរតែដាច់ចង្កេះតែនៅតែមិនអាចជួយក្រុមរបស់ខ្លូនបាន។ 

គួរបញ្ជាក់ផងដែរថា នៅក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម (Sea Game 2015) ក្រុមយុវជនជម្រើសជាតិថៃបានលើកពានម្តងរួចមកហើយ រហូតមកដល់ក្រុមជម្រើសជាតិ U16 នេះថៃនៅតែលើកពានដដែល ដោយទាំងពីរព្រឹត្តិការណ៍នេះ ជម្រើសជាតិថៃ បានយកឈ្នះមីយ៉ាន់ម៉ាទាំងពីរក្រុម។​ ដោយក្រុមមីយ៉ាន់ម៉ាទាំងពីរក្រុមបានត្រឹមតែរងតែប៉ុណ្ណោះ។ 

0 comments:

Post a Comment