Friday, April 11, 2014

ពិធីសុំខមាលទោស
          ពិធីបុណ្យចូលឆ្នាំខ្មែរគឺជាបុណ្យ
ដែលធំសម្រាប់ប្រជាជនកម្ពុជាទាំងក្នុង និង
ក្រៅប្រទេស។នៅមុនពេលពិធីបុណ្យចូល
ឆ្នាំខ្មែរឈានចូលមកដល់ ប្រជាជនខ្មែរតែង
តែរៀបចំគេហដ្ឋានដើម្បីទទូលទេវតាឆ្នាំថ្មី
សុំសិរីមង្គលក្នុងគ្រួសារ។

ចំណេកនៅឯសាលាដុនបូស្កូឯណេះវិញក៏
បានប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរយ៉ាងអធឹក
អធម សាលាមានការរៀបចំនូវល្បែងកម្សាន្ត
ជាច្រើនប្រភេទដែលសុទ្ធសឹងតែជាល្បែង
ប្រពៃណីជាតិខ្មែរមានដូចជា វាយក្អម ចោល
ឈូង លាក់កន្សែង បោះអង្គញ់....ជាពិសេស ជាងនេះទៅទៀតនោះគឺ ពិធីស្រង់ទឹក និង
   សុំខមាលទោសពីនិស្សិតជូនចំពោះ លោក  ​ ពុក និងលោកគ្រួ អ្នកគ្រួសុំឱ្យគាត់លើកលែង
   ទោសនូវទង្វើរដែលកូនសិស្សធ្វើមិនល្អដោយ កាយវិការ និង ចិត្តចំពោះលោក។នេះគឺជាការ
   សបញ្ជាក់ពីការដឹង និង ទទូលនូវទោសកំ ហុសដែលយើងធ្វើមិនល្អចំពោះលោក អ្នក
   ដែលមានគុណ។

   គោលបំណងដែលសាលារៀបចំនូវកម្មវិធីនេះ គឺដើម្បីជួយនិង ចូលរួមថែរក្សានូវកេរិ៍ដំណែល វប្បធម័របស់ជាតិខ្មែរមិនឱ្យបាត់បង់ ហើយ នេះក៏ជាការពញ្ញាក់ស្មារតីយុវជនជំនាន់ឱ្យចេះ
    មានការភ្ញាក់រលឹក និង ចេះទទូលស្គាល់នូវអំ ពើដែលយើងមានធ្វើចំពោះឳពុកម្តាកដែលជា
    ព្រះកន្លោងនិងជាអ្នកដែលមានគុណដ៏ធំធេង មិនអាចកាត់ថ្លៃបាន។
ល្បែងវាយក្អម

ពិធីស្រង់ទឹកជូនលោកពុកនិងលោកគ្រួអ្នកគ្រួ ដើម្បីសុមខមាលទោស