Sunday, November 9, 2014



នៅព្រឹកថ្ងៃទី ២៧ តុលា ២០១៤ មានការធ្វើសិក្ខាសិលាមួយ​រវាង សិស្សផ្នែកទំនាក់ទំងសង្គម និងសារពត៌មានឆ្នាំទីពីរ សាលាបច្ចេកទេសដុនបូស្កូខេត្តកែប និង សិស្សផ្នែកទំនាក់ទំនងសង្គមនិងសារពត៌មាន

 នៃសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ។ 
ការធ្វើសិក្ខាសិលារវាងសិស្សទាំងពីរក្រុមនេះ គឺដើម្បីធ្វើការពិភាក្សាអំពី ការថតវីដេអូឯកសារ សំរាប់ សាខារបស់សាលាដុនបូស្កូទំាងអស់នៅប្រទេសកម្ពុជា និង ដើម្បីធ្វើការថតម្តងទៀតនូវ គំរោងភាពយន្ត សំរាប់ឲ្យសិស្សានុសិស្សសារពត៌មានឆ្នាំទីពីរទាំងអស់ អនុវត្តន៍នូវជំនាញ ការប្រើបា្រស់ការថត និងសំដែង។ដែលរឿងនេះគ្រោងនឹងថតនោះមានចំណងជើងថា”ខ្លាមន្តអាគមន៍”។ការថតរឿង ធ្វើឲ្យសិស្សមានការអនុវត្តន៍ច្រើនទៅលើការប្រើប្រាស់កាមេរ៉ា ការកាត់តវីដេអូ ការសំដែង ព្រមទាំង ជំនាញទំនាក់ទំនង ដែលធ្វើឲ្យសិស្សមានភាពក្លាហាន និងរហ័សរហួន ក្នុងការធ្វើការងារ។

ក្នុងខណះពេលនៃការជួបជុំគ្នានេះដែរ មានការបង្ហាញអំពីដំណើរការ និងការងារខ្លះរបស់អ្នកការសែតនៅទូរទស្សន៍ ការធ្វើបទបង្ហាញនេះ ធើ្វដោយអ្នកគ្រូ ណូអេមី ជាអ្នកការសែតធ្វើការនៅទូរទស្សន៍មួយនៅប្រទសបារាំង។ អ្នកគ្រូណូអេមី មានបទពិសោធន៍ច្រើន ជាមួយការងារជាអ្នកការសែតតាមទូរទស្សន៍ គាត់ក៏ធ្លាប់ធ្វើការជាអ្នកការសែតប្រចាំ វិទ្យុមួយនៅប្រទេសបារាំង។ គាត់ចាប់ផ្តើមធ្វើការជា ការសែតនៅវិទ្យុរយៈពេលមួយឆ្នាំ នៅពេលដែលមានគាត់មានអាយុ ២១ ឆ្នាំ។ បន្ទាប់ពីលាឈប់ការងារជាអ្នកការសែតនៅវិទ្យុ គាត់បានទៅរៀន បន្តនូវជំនាញជាអ្នកការសែត។ ឥលូវនេះគាត់ជាអ្នកការសែតប្រចាំទូរទស្សន៍ ឯកជនមួយនៅប្រទេសបារាំង ដែលក្រុមហ៊ុន TF1។នៅពេលដែលគាត់ធ្វើនៅ ទូរទស្សន៍ លើកដំបូង គេឲ្យតំណែងគាត់ជាប្រមូលពត៌មានពីប្រជាជ(Researcher)។

ការងារជា អ្នកប្រមូលយកពត៌មានត្រូវមានទំនួលខុលត្រូវខ្លាំង និងមានជំនាញទំនាក់ទំនង ទៅកាន់មនុស្សទូទៅ មិនថា មនុស្សនោះមានឋានៈខ្ពស់ឬទាប បែបណានោះទេ ត្រូវ តែធ្វើការទាក់ទងដើម្បីប្រមូលយកពត៌មាន។ ការប្រមូលយកពត៌មាន គឺត្រូវទាក់ទងតាមទូរសព៌្ទព្រោះវាមានភាពឆាប់រហ័សនិងងាយស្រួល ឬមួយអាចទាក់ទងទៅកាន់ប្រជាជនតាមរយៈអ៊ីម៉ែល ឬប្រពន្ធ័ផ្សេងៗទៀតដែលយើងគិយថាវាមានភាពឆាប់រហស័ ឬក៏អាចជួបប្រជាជន ផ្ទាល់ តែម្តង។ បន្ទាប់ពីប្រមូលពត៌មានអ្នកប្រមូលពត៌មានត្រូវតែមានសៀវភៅសំរាប់កត់ត្រាទុកនូវអ្វីដែលយើងប្រមូលបាន ព្រោះបើយើងមិនបានកត់វាទុកនោះទេ រាល់ពត៌មានដែលប្រមូលបាននឹងត្រូវបានបាត់បង់ជាក់ជាមិនខាន។ ដូច្នេះ អ្នកប្រមូលយកពត៌មានត្រូមានសៀវភៅសំរាប់កត់ចាប់ពី ពីរទៅ បីក្បាល ព្រោះយើងត្រូវកត់ត្រានូវគ្រប់ពត៌មានដែលប្រជាជនផ្តល់ឲ្យទាំងអស់បន្ទាប់ ទើបធ្វើការជ្រើសរើសយកតែពត៌មានណាដែលសំខាន់សំរាប់ផ្សព្វផ្សាយ។ពេលខ្លះពត៌មានដែលយើងចង់ផ្សាយមិនប្រាកដថាយើងជាផ្សាយវាបានទេព្រោះវាអាចប៉ះពាល់ដលរឿងបុគ្គល ដូច្នេះហើយបានជាអ្នកការសែតទូរទស្សន៍ត្រូវការដឹងអំពីសិទ្ធិ និង ច្បាប់ជាអ្នកការសែត។ 

តាមបទពិសោធន៍របស់អ្នកគ្រូណូអេមី គាត់បាននិយាយថា ការងារជាអ្នកប្រមូលយកពត៌មាន ត្រូវតែមានភាអត់ធ្មត់ ព្រោះពេលខ្លះនៅពេលដែលយើងទាក់ទងទៅកាន់ប្រជាពលរដ្ឋដើម្បីប្រមូលយកពត៌មាន មានប្រជាពលរដ្ឋខ្លះ ជានិយាយ ពាក្យមិនគួរសម្យទៅកាន់អ្នកការសែត ឬអាចជានិយាយពាក្យគំរោះគំរើយ មិនចង់ផ្តល់ពត៌មានមកកាន់អ្នកការសែត។ អ្នកប្រមូលយកពត៌មានត្រូវតែមានវិធីសាស្ត្ររៀងៗខ្លួនធ្វើយ៉ាងណាឲ្យ ប្រជាជន ផ្តល់ពត៌មានដែលជាក់លាក់និង មិនត្រូវមានបញ្ហាឈ្លោះប្រកែកជាមួយប្រជាជនឡើយ។អ្វីដែលអ្នកគ្រូណូអេមីបាន និយាយលើកទឹកចិត្តទៅកាន់អ្នកការសែតតាមទូរទស្សន៍គឺ មិនត្រូវ បោះបង់ចោលនូវអ្វីដែលអ្នកការសែតនឹងត្រូវធ្វើ៕


អត្ថបទដោយ៖ allaroundcambodia.blogspot.com

0 comments:

Post a Comment