Monday, November 10, 2014




នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ សិស្សផ្នែកទំនាក់ទំនងសង្គមនិងសារពត៌មានកែបនិងកំពង់សោម បន្ទាប់ពីបញ្ចប់សិក្ខាសិលាជាមួយអ្នកគ្រូ ណូអេមីរួចមកក៏បានធ្វើដំណើរកំសាន្តទៅកាន់ឆ្នេរអូរត្រេះ ដើម្បីជាការបញ្ចប់នៃការជួបជុំគ្នារវាង

សិស្សផ្នែកទំនាក់ទំនងសង្គមនិងសារពត៌មាន កែប និង កំពង់សោម។ 

ការធ្វើដំណើរកំសាន្តនេះដឹកនាំដោយលោកពុក លី សំណាង ជាអធិការនៃសាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែប 

ហើយការធ្វើដំណើរកំសាន្តនេះគឹក្នុង គោលបំណង ដើម្បីឱសិស្សទាំងពីរក្រុមមានការសហការណ៍គ្នាកាន់តែខ្លាំង​ ដើម្បីជាមិត្តភាពយូរអង្វែង។ ដំណើរកំសាន្តទៅឆ្នេរអូរត្រេះនេះដែរ ក៏មានការហូបអាហារជុំគ្នា ដែលពោរពេញទៅដោយ ភាពសប្បាយរីករាយ បន្ទាប់ពីការហូបអាហារជុំគ្នារួចហើយពួកយើងក៏បានសម្រាក នៅក្រោមម្លប់នៃដើមឈើទាល ដើម្បីស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ ពីផ្ទៃទឹកសមុទ្រ។ ការសម្រាកនេះបានចំណាយពេលប្រហែលជាកន្លះម៉ោង បន្ទាប់មកក៏មានការចុះងូតទឹកសមុទ្រ លេងបាល់បោះនៅក្នុងទឹកសមុទ្រ នេះក៏សរបញ្ជាក់អោយឃើញផងដែរថា សិស្សរបស់សាលា ដុនបូស្កូ គឺជាអ្នកស្នេហាវិស័យកីឡាខ្លាំងបំផុត។ ការចុះហែលទឹកសមុទ្រនេះបានចំណាយពេលប្រហែលជា ២ម៉ ក្រោមទិដ្ខភាពសប្បាយរីករាយ​ និង ស្រស់ថ្លាជាទីបំផុត។
ការជូបជុំនេះគ្នាលើកនេះគឹមិនមែនត្រឹមតែ ហូបបាយ ឬក៏ងូតទឹកសមុទ្រប៉ុនណ្ណោះទេ គឹលោកពុក លី សំណាង បានប្រាប់អំពីគម្រោង នៃការថតខ្សែរភាពយន្តថ្មី ដែលមានចំណងជើងថា ខ្លាមន្តអាគមន៍  ហើយលោកពុក បានបង្ហើបឱ្យក្រុមទាំងពីរ ត្រៀមលក្ខណទុកជាមុនដើម្បីសម្រូលនៅពេលដែលការថតរឿងនេះចាប់ដំណើរការឡើង។
បន្ទាប់ពីការពិភាក្សា និងការ​ លេងសប្បាយរវាងក្រុមទាំងពីររូចហើយ​ ក៏បានវិលត្រឡប់ទៅកាន់សាលាវីញ ដើម្បីធ្វើការ ប្រកួតជាលក្ខណមិត្តភាពរវាងសិស្សផ្នែកទំនាក់ទំនងសង្គម និង សារពត៌មានកែប និង កំពង់សោម ជាមួយនិង ក្រុមសិស្សស្នាក់ក្នុងរបស់សាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ។ ការប្រកួតនេះមានរយៈពេល ៤៧នាទី ហើយជាទីបញ្ជប់នៃការប្រកួត គឺក្រុមសិស្ស ទំនាក់ទំនងសង្គមនិង សារពត៌មាន យកឈ្នះក្រុមសិស្សស្នាក់ក្នុងប្រុសរបស់កំពង់សោម ២ ទល់និង ១ នេះក៏ជាមោទនភាពមួួយដែរសម្រាប់ក្រុមទាំងពីរ ដែលបង្ហាញពីរការសាមគ្គីគ្នានិង គ្នា។

គួរបញ្ជាក់ផងដែរថា ក្រុមទាំងពីរធ្លាប់បានជួបជុំគ្នាម្តងរូចមកហើយ នៅឆ្នាំកន្លងទៅ គឺក្រុមសិស្សកំពុងសោមបាន មកខេត្តកែបដើម្បីធ្វើសិក្ខាសិលា ជាមួយគ្នាហើយក៏មានការប្រកួតបាល់ទាត់ជាលក្ខណមិត្តភាពម្តងរួចមកហើយ ហើយលទ្ធផលនោះគឺ សិស្សទំនាក់ទំនងសង្គមខេត្តកែបឈ្នះ កំពង់សោម ៥ទល់នឹង ២។ ហើយសិស្សកំពង់សោមក៏បានធ្វើការប្រកួតជាលក្ខណមិត្តភាពជាមួយនឹងសិស្សស្នាក់ក្នុកែប ហើយលទ្ធផលនោះគឺ ស្នើរ៕

0 comments:

Post a Comment