Wednesday, August 5, 2015

នៅល្ងាចនេះ ក្រុមជម្រើសជាតិ ភីលីពីន​​ប៉ះអូស្រ្តាលី​ ​ក្នុងពាន រង្វាន់ AFF BIDC U16 Championship 2015​ ដែលស្ថិតនៅកីឡាដ្ឋានជាតិ​អូឡាំពិក ដោយក្រុមជម្រើសជាតិ​ អូស្រ្តាលី​ យកឈ្នះ ភីលីពីន​ក្នុងលទ្ធផល ៨ ទល់នឹង ២។​ កីឡាករអូស្រ្តាលី​ John Robert​​ គ្រាប់បាល់បាន៤គ្រាប់ក្នុងតង់ទី១ ដែលធ្វើអោយអូស្រ្តាលី​​ នាំមុខភីលីពីន​​ ។​ គ្រាប់បាល់ទី១របស់អូស្រ្តាលី​​​ រកបានដោយកីឡាករ John Robert​​ ក្នុងនាទី ទី៥ បន្ទាប់មកក្រុម ភីលីពីន​​ បានតាមគ្រាប់បាល់បានមួយគ្រាប់ក្នុងនាទី​ ទី៩។ ក្នុងនាទីបន្តបន្តាប់ទៀតក្រុមអូស្រ្តាលី​​ រកគ្រាប់បាល់បានចំនួន៥ គ្រាប់ទៀត​ តែដោយឡែកក្រុមភីលីពីនរកបានមួយគ្រាប់ទៀត ដូេនៈក្នុងតង់ទី១ ក្រុមភីលីពីន រកគ្រាប់បាល់បានចំនួន២គ្រាប់ ក្រុមជម្រើសជាតិអូស្រ្តាលីរកគ្រាប់បាល់បាន៥គ្រាប់។​​ ដោយឡែកនៅក្នុងតង់ទី២​ក្រុមអូស្រ្តាលីបានរកគ្រាប់បាល់បានចំនួន២គ្រាប់ទៀត ដោយឡែកក្រុមជម្រើសជាតិភិលីពីនមិនបានរកគ្រាប់បាល់បានទេក្នុងតង់ទី២នេះ។​

កីឡាករJohn Robert​​​ របស់អូស្រ្តាលី​ បានធ្វើឲ្យលេចធ្លោជាងគេក្នុងចំណោមមិត្តរួមក្រុមរបស់ខ្លូន ដោយគេអាចរកគ្រាប់បាល់បានរហូតដល់៤គ្រាប់​។​

ក្រុមអូស្រ្តាលីនឹងឡើងទៅជួបជាមួយនឹងក្រុមជម្រើសជាតិថៃក្នុងដែលស្ថិតនៅក្នុងពូលA​ នៅថ្ងៃទី៧ខាងមុខនេះ ចំនែកក្រុមជម្រើសជាតិកម្ពុជានឹងជួបជាមួយនឹងក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ក្នុងថ្ងៃនេះ​ ដើម្បីឡើងទៅជួបជាមួយនឹងក្រុមជម្រើសជាតិឡាវ។​ បើសិនជាក្រុមជាតិកម្ពុជាអាចយកឈ្នះក្រុមជម្រើសជាតិមីយ៉ាន់ម៉ា​ និងអាចឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រាត់​ ​សម្រាប់៤ក្រុមចុងក្រោយសម្រាប់ពាន AFF BIDC U16 Championship 2015។​ សូមបញ្ជាក់ថាសម្រាប់ ៣ប្រកួតកន្លងក្រុមកម្ពុជាយកឈ្នះក្រុមជម្រើសជាតិភីលីពីនលទ្ធផល​ ១ទល់នឹង ០​  ចាញ់ក្រុមជម្រើសជាតិអូស្រ្តាលី ៤ទល់នឹង០​ នឹងស្មើរជាមួយក្រុមជម្រើសជាតិសិង្ហបុរីដោយលទ្ធផល​ ០ទល់នឹង០​។​

បើយើងសង្កេតមើលទៅលើការគ្រប់គ្រងបាល់របស់ក្រុមទាំងពីរនេៈ ក្រុមជម្រើសជាតិអូស្រ្តាលី មានលទ្ធភាពគ្រប់គ្រង់បាល់បានរហូតទៅដល់​ 65% ចំនែកក្រុមភីលីពីនអាចគ្រប់គ្រង់បាល់បានតែ 25% ប៉ុនណ្តោះ។​

ដោយ៖ ង៉ុង​ សាន់

0 comments:

Post a Comment