Monday, February 23, 2015


  • ការគិតគួរពីរឿងគ្រួសាររវាងបុរសនិងស្រ្តី
  • ហេតុអ្វីបានជាបុរសចង់បានប្រពន្ធដែលក្មេង ហើយស្រ្តីចង់បានប្តីដែលចាស់ជាងខ្លូន?

លោកអ្នកបានអានរួចមកហើយ នៅក្នុងអត្ថបទមុនៗ ពីការរីកចំរើនរបស់ មនុស្សចាប់ពីអាយុ ០ ដល់ ៣០ ឆ្នាំ។ ថាតើការរីកចំរើនរបសគេនោះ យ៉ាង ណា? តើចាប់តាំងពីគេបង្ករកំណើត
នៅក្នុងពោះម្តាយរហូតដល់ ពួកគេធំដឹងក្តីពួកគេត្រូវការអ្វី?យ៉ាងណាមិញនៅក្នុងអត្ថបទនេះលោកអ្នក និងបានយល់ដឹងពីការ ចាប់ផ្តើមជាមួយនិងរឿងគ្រួសារ និងការជ្រើសរើសនូវមិត្ត១០០ឆ្នាំ។

ជាធម្មតាមនុស្សចាប់ផ្តើមរៀបការនៅចន្លោះអាយុ ចាប់ ពី ២០ ដល់ ៣០ ឆ្នាំ។ នេះគឺជាវ័យដែលយើងចាប់ផ្តើមគិត ពីថ្ងៃអនាគត់ និង រឿងគ្រួសារដែរ ប៉ុន្តែជាមួយចំពោះ វប្បធម៌សង្គមលោកខាងលិច ការគិតគូរពីការ រៀបការ របស់គេក៏ចាប់ផ្តើមចាស់ទៅៗ ដែរ។​ ពីព្រោះយុវជនចង់បន្តនូវការសិក្សាបន្ថែម ចង់ស្គាល់ពិភពលោក ចង់ទទូលបាននូវ បទពិសោធន៍ពីសង្គមខាង ក្រៅឲ្យ បានច្រើន។ តែចំពោះប្រទេសជនបទដូចជាប្រទេសកម្ពុជាជាដើម ការរៀនការ មានភាពឆាប់រហ័ស ដោយសារតែ យើងមិនសូវខ្វាយខ្វល់ច្រើនពីរឿង រៀនសូត្រ ណាមួយចង់មានគ្រួសារមួយច្បាស់លាស់ក្នុងការប្រកបរបរចិញ្ជឹមជីវិត។

ហេតុអ្វីបានជាបុរសចង់បានប្រពន្ធដែលក្មេងហើយស្រ្តីចង់បានប្តីដែលមានអាយុចាស់ជាងខ្លូន?
  • ចំពោះស្រ្តី៖ ចំពោះស្រ្តីនាងគិត ថាបុរសដែលមានអាយុចាស់ជាងខ្លូន ទីមួយគឺគេមានបទពីសោធន៍, មានគំនិតចាស់ទំ, ហើយជាបុរសដែលអាចឲ្យនាងគោរពក្នុងមានជាប្តីបាន....
  •   ចំពោះបុរស៖ ទីមួយគឺនាងនៅក្មេងគួរ​​​​​​​​​​​ឲ្យស្រលាញ់, មិនគិតនាងមិនគោរព យើងក្នុងនាមជាប្តី.....
ជាមួយនិងបញ្ហានេះវាក៏អាចជារឿងធម្មជាតិដែរដែលតម្រូវបុរសស្រលាញ់មនុស្សស្រ្តីដែលក្មេងជាងខ្លូនហើយ ស្រ្តីស្រលាញ់បុរសដែលចាស់ជាងខ្លូន។ ប៉ុន្តែបើយើងក្រឡេកមើលទៅក្នុងសង្គមខាងក្រៅវិញ ក៏មានមិនតិចដែរដែលមានបុរសយកប្រពន្ធដែលចាស់ជាងខ្លូន ហើយងស្រ្តីយកប្តីដែលក្មេងជាងខ្លូន។ តែវាក៏អាចមានអ្វីហេតុផលជាច្រើននៅក្នុងនោះដែលតម្រូវឲ្យគេធ្វើដូចនេះ៕

ដោយ៖ ង៉ុង សាន់

0 comments:

Post a Comment