Sunday, June 21, 2015


  • បើកទំព័រថ្មីរបស់ភព ភ្លុយតុង ដោយអង្គការ ណាសា (NASA)
  • ភ្លុយតុង ជាភពដែលមានចំងាយឆ្ងាយជាគេបំផុតពីប្រព័ន្ធព្រះអាទិត្យ
  • បេសកកម្មជើងមេឃថ្មី (New Horizons) របស់អង្គការណាសា (NASA)
Frome NASA page: http://www.nasa.gov/

មានចំងាយប្រមាណជាង ៣ ប៊ីលាន (3 billion miles) ដែលគិតជាគីឡូម៉ែត្រស្មើរនឹង ៤ ៨២៨ ០៣២ ០០គីឡូម៉ែត្រ ជាភពដែលមានចំងាយឆ្ងាយជាងគេក្នុងចំណោមភពទាំង៩ នៅក្នុងប្រព័ន្ធព្រះអាទិត្យ ។ ភពនេះត្រូវបានគេហៅថា ភ្លុយតុង (Pluto)

ភពភ្លុយតុង (Pluto) នេះត្រូវបានអ្នកវិទ្យាសាស្រ្តចំណាយពេលសិក្សាអស់ជាយូរមកហើយ ដោយក្នុងនោះក្រុមអ្នកវិទ្យា សាស្រ្តរបស់អង្គការ ណាសា(NASA) បានបញ្ជូនយាន្តអាវកាសមួយ សម្រាប់ទៅរុករក នឹងយកពត៌មាន អំពីភពភ្លុយតុងនោះ។ យាន្តអាវកាស នេះមានល្បឿនលឿនជាងយាន្តអាវកាសផ្សេងៗទៀត ដោយយាន្តមួយនេះមានល្បឿន  ៤ ៨២៨ ០៣២ ០០០ គីឡូម៉ែត្រក្នុងមួយម៉ោង (4 828 032 000 Km/h)។


Frome NASA page: http://www.nasa.gov/

នៅភពភ្លុយតុង (Pluto) នេះ មានអាកាសធាតុត្រជាក់ខ្លាំង ដែលមានសីតុណ្ណភាពរហូតទៅដល់
៣៧៥ ដល់ ៤០០ អង្សារសេ (375-400 C) ហើយនៅលើភពនោះពោរពេញទៅដោយទឹកកក។
ម៉្យាងវិញទៀតភព ភ្លុយតុង ទទួលបានពន្លឺព្រះអាទិត្យតិចជាងភពផែនដី ប៉ុន្តែវាមិនងងឹត ខ្លាំងដូចដែលយើងគិតនោះឡើយ។ 

គួរបញ្ជាក់ផងដែរថា អង្គការណាសា (NASA) បានបញ្ជូនយាន្តអាវកាសទៅកាន់ភព ភ្លុយតុងនេះអស់រយៈពេល ៩ឆ្នាំមកហើយបើគិតមកដល់ពេលនេះ។ យាន្តអាវកាសមួយនេះនឹងទៅដល់ ភពភ្លុយតុង នេះនៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៥ នៅវេលា ម៉ោង ៧:49​ នាទីព្រឹកម៉ោងនៅអាមេរិក ដែលម៉ោង នៅកម្ពុជាត្រូវនឹងម៉ោង ១២:៤១ នាទីយប់។

ដូចនេះបើចង់ដឹងថា តើភព ភ្លុយតុងនោះមាន លក្ខណនឹងរូបរាង្គយ៉ាងណានោះសូមរង់ចាំទស្សនា ទាំងអស់គ្នាកញ្ជក់ទូរទស្សន៍នៅក្នុងស្រុក។ 




0 comments:

Post a Comment