ភាពយន្តថៃរឿង អ្នកលេងខោខ្លីបានចូលរួមសម្តែង ដឹកនាំសម្តែង និង សមាជិកជាច្រើនមាន
- អ្នកផលិត (Producer): ប៉ូយ អាណូន (Poj Arnon), ផានផាឌី (Phanpadee)
- អ្នកនិពន្ធ (Script writer): អាណូន មីងចាវុនតា (Arnon Mingawunta)
- អ្នកដឹកនាំ (Director):ប៉ូយ ផាស៊ើត (Poj Phaset)
- អ្នកកាត់ត (Editor):ស៊ន អះសាវ៉ានឺត (Sunt Assawanout), មុន ហ្វាន់ អាប់ផាថាម (Maunfun Appatham)
- អ្នកផាត់មុខ (Make Up Artist): ស៊ីវ៉ាត់ខន សូកលុងកាន (Sivakorn Suklungkarn), ចាកាផេន វុងស៊ើប (Jakapan Wongsasuep)
- អ្នកច្នៃមូតសក់ (Hair Style): ភេនកាផន កាមផាប់ (Penkaphorn Kampab), ស៊ីវ៉ាវីតស្វាត់ តានាកិត (Siwawitswat thanakit)
- អ្នកគ្រប់គ្រងសម្លេង(Sound Controller): ទ្រុនថូន ផុងផ្លាប់ (Thrunthun phungphlab), អាដៀផូល កាតស្ពែននីត (Adiapol Gadspanit)
- តួសម្តែង(Actor): Kunatip Pinpradub= Nick, Anon Saisangcharn= Pupe, Kittipat Samarntragulchai=Bew, Worachai Sirikongsuwan=Thep, Rittichai Tasarika=Oy, Patharawarin Timkul=Khru Aor, Puvadol Vechwongsa=James
រឿងថៃ Dangerous Boy បានផ្តល់ការអប់រំដល់ ក្រុមក្មេងស្ទាវដែលចូលចិត្តវាយតប់គ្នានៅក្នុងសាលា នៅតាមវត្ត ឫកម្មវិធីផ្សេងនៅក្នុងភូមិជាដើម។ ដោយឡែកនៅក្នុងភាពយន្តថៃមួយនេះវិញ មានក្រុមក្មេងស្ទាវពីរក្រុមដែលមកពីសាលាខុស គ្នាហើយក្រុមក្មេងស្ទាវទាំងពីរនេះតែងតែប៉ះ ទង្គិចគ្នាជាញឹកញាប់ ឲ្យតែជួបគ្នាមិនថាពេលយប់ ឫពេលថ្ងៃនោះទេ។ ចំណែកខាងណារករឿង ខាងណាមុននោះ ពេលដែលបានទស្សនា រឿងនេះហើយគឺប្រាកដជាដឹងហើយ។
នៅចំនុចចាប់ផ្តើមនៃរឿងយើងប្រាកដជាឆ្ងល់ថា ហេតុអីបានជាក្រុមក្មេងស្ទាវទាំងពីរក្រុមនេះមានបញ្ហាជាមួយគ្នា។ តើពួកគេវាយតប់គ្នា ឌឺដងដាក់គ្នាដើម្បីអ្វី? ហើយនេះជាចម្ងល់ដែលអ្នកនិពន្ធបាននិពន្ធឡើងធ្វើឲ្យអ្នកមើល ឆ្ងល់។
នៅចំនុចដំបូងពេលដែលវាយតប់គ្នារួចហើយ គ្រូខាងកូនសិស្សខោរខ្មៅ ក៏បានសួរនាំរកហេតុផលដែលបណ្ដាលឲ្យមានជម្លោះកើតឡើង។ ពេលនោះមានកូនសិស្សម្នាក់ក្នុងចំណោមនោះបាននិយាយថា ពួកគេវាយគ្នាដើម្បីសាលា ចំណែកម្នាក់ទៀតនិយាយថាពួកគេវាយគ្នាដើម្បីជួយមិត្តភក្តិ។ ប៉ុន្តែចម្លើយទាំងអស់នេះមិនបានធ្វើឲ្យគ្រូពេញចិត្តនោះទេ។ ចំណែកនៅសាលាខាងកូនសិស្សខោរខៀវវិញ លោកនាយកសាលាបានហៅអាណាព្យាបាលសិស្សដែលមានបញ្ហាមកជួបដើម្បីដសួររកហេតុផលដូចគ្នា។
សម្រាប់បញ្ហាពិតប្រាកដ ដែលធ្វើឲ្យពួកគេវាយតប់គ្នា នៅមិនទាន់រកមូលហេតុជាក់លាក់នៅឡើយ។ លុះត្រាតែយើងមើលវីដេអូនេះដោយយកចិត្តទុកដាក់ និង តាមដានឲ្យបានល្អិតល្អន់នោះយើងនឹងដឹងពីមូលហេតុហើយ ព្រោះអ្នកនិពន្ធមិនមែននិពន្ធឲ្យតួអង្គនិយាយពីហេតុផលដែលបណ្ដាលឲ្យមានជម្លោះនោះទេ។
ដោយបញ្ហាការឈ្លោះទាស់ទែងគ្នាចេះតែបន្តជាហូរហែរមិនព្រមឈប់ ទោះបីជានាយកសាលាទំាងពីរបានហៅអាណាព្យាបាលមកសួររកមូលហេតុជាញឹកញាប់ និង ហៅអ្នកដែលមានបញ្ហា មកធ្វើការណែនំា ជាច្រើនលើក ច្រើនសារក៏ដោយ។
មកដល់ពេលនេះ មូលហេតុដែលនំាឲ្យមានការវាយតប់គ្នា ចាប់ផ្តើមបង្ហាញបន្តិចម្តងៗ តាមដំណាក់កាលនីមួយៗរបស់សាច់រឿង។ ដូច្នេះមូលហេតុទី១ ដែលនាំឲ្យសិស្ស សាលាទំាងពីរក្រុម ធ្វើការវាយតប់គ្នាគឺ មកពីអាណាព្យាបាលទំាងសងខាង។ ដោយម្តាយរបស់សិស្សឈ្មោះ ទីង (Teng) សិស្សខោរខ្មៅ ស្រលាញ់កូនពេកទោះបីជាកូនរបស់គាត់ខូចខិលយ៉ាងណា ក៏នៅតែថាកូនរបស់គាត់ល្អ មិនចេះរករឿងអ្នកណា កាន់ជើងកូន មិនប្រដៅកូនឲ្យបានល្អ ហើយថែមទាំងឲ្យកូនធ្វើអ្វីតាមចិត្តទៀត។ ចំណែកឯម្តាយខាង សិស្សឈ្មោះ ប៉េង (Peng) សិស្សខោរខៀវ ដោយសារតែម្ដាយជាមនុស្សដែលប្រមឹក ផឹកស្រាជាប្រចំា មិនសូវ មានពេលប្រដៅកូនឲ្យបានល្អ និង ខូចចិត្តរឿងប្ដីដែលរស់នៅដាច់ដោយឡែកពីគ្នា បៀបដូចជាលែងលះគ្នា។
មូលហេតុទី២ គឺ មកពីសាលាតែ ដោយសាលាមិនល្អ មិនបានធ្វើឲ្យសិស្សគោរពតាមវិន័យដែលបានកំណត់។ បើមើលតាមសាច់រឿងបានឲ្យដឹងថា យុវជនដែលសិក្សានៅសាលាដែលមានឯកសណ្ឋាន ខោខ្មៅ ជាសាលាដែលសិស្សមិនមានការគោរពវិន័យ សិស្សមិនគោរពគ្រូ គ្រូមិនមានវិជា្ជជីវះក្នុងការបង្រៀនសិស្សច្បាស់លាស់។ ដូចនេះហើយបានជាសិស្សក្លាយជាក្មេងស្ទាវប្រឆាំងគ្នាទាំងពីរក្រុម។
ចំណែកមូលហេតុទី៣ គឺមកពីសិស្សខ្លួនឯងផ្ទាល់ ដោយបងធំក្មេងស្ទាវទាំងពីរក្រុមបានស្រឡាញ់ស្រីតែមួយដែលនំាឲ្យមានការច្រណែនគ្នា គុំគួនគ្នា។ ដោយទីង និង ប៉េង ស្រឡាញ់ស្រីម្នាក់ដូចគ្នា ហើយស្រីនោះស្រលាញ់ប៉េង ទើបធ្វើឲ្យ ទីងមានការច្រណែន ខឹងសម្បារជាមួយប៉េង ហើយតាមរករឿងប៉េង ប្អូនប៉េង និងប៉ះពួកមិនឈប់។ ប៉ុន្តែភាគច្រើនទីងតែងតែរករឿងវាតប់ប្អូនប្រុសរបស់ប៉េង ឈ្មោះប៉ាង ឲ្យតែជួបនៅទីណាគឺតាមវាយនៅទីនោះ ទោះជាទីសាធារណក៏ដោយ ដោយហេតុស្រលាញ់ប្អូនប្រុសរបស់ខ្លួនទើបប៉េងមិនអាចបញ្ឈប់ការវាយតប់គ្នានេះបាន ព្រោះចង់សងសឹកឲ្យប្អូនប្រុសដែលត្រូវគេធ្វើបាប។
ទាំងនេះហើយសុទ្ធសឹងតែជាហេតុផលធំៗ ដែលបានបណ្ដាលឲ្យមានបញ្ហាឈ្លោះទាស់ទែង វាយតប់គ្នាមិនចេះចប់មិនចេះហើយ នៅក្នុងរឿង Dangerous Boys។
អ្នកទស្សនាប្រាកដជាឆ្ងល់ទៀតហើយថា ចុះបើនៅតែជួបមុខគ្នាពេលណាវាយគ្នារហូតអញ្ចឹង! តើបញ្ហានេះអាចដោះស្រាយបានដែរឬទេ? បើអាច ដោះស្រាយបានដោយរបៀបណា? តើនរណាជាអ្នកដោះស្រាយវា?
ចំនុចចុងក្រោយនៅក្នុងរឿងគឺនៅក្រោយពេលដែល ប៉ូលីសបានចាប់ខ្លួនពួកគេហើយ អាណាព្យាបាលរៀងៗខ្លួន បានមករំដោះកូនចេញពីប៉ុស្តិ៍ប៉ូលីស ទោះបីជាពួកគាត់គ្មានប្រាក់ក៏ដោយ។ ពេលនោះហើយដែលក្រុមក្មេងស្ទាវទាំងនោះបានចាប់ផ្តើមនឹកដល់ម្តាយឪពុកដែលស្រឡាញ់កូន ហើយនឹកឃើញកំហុសរបស់ខ្លួន ជាបណ្តើរៗ។ ក្រោយមកប៉េង និង ប៉ាង បានសូមអង្វរម្តាយឲ្យឈប់ផឹកស្រា ហើយត្រូវរ៉ូវគ្នាជាមួយប្តីរបស់គាត់វិញ។
ការវាយតប់គ្នារបស់ក្រុមទំាងពីរនៅមិនទាន់ចប់ដូចដែល អ្នកមើលបានគិត នោះទេ។ ដោយក្រុមទំាងពីរ បានធ្វើការប្រយុទ្ធគ្នាជាលើកចុងក្រោយ ហើយលើកនេះក្រុមទំាងពីរនេះធ្វើការប្រយុទ្ធគ្នាដោយមានលក្ខណះខុសពី លើកមុនៗ។
ក្រុមម្ខាងកាន់ដំបង គ្រប់ដៃ ហើយក្រុមម្ខាងទៀងកាន់ កាំបិត ពូថៅ ដុំថ្ម គ្រប់ដៃ។ ទំាងពីរក្រុមសម្លឹងភ្នែកដាក់គ្នាហាក់ដូចជាចង់ស៊ីសាច់ហុតឈាមគ្នាទៅវិញទៅមក រួចស្រែក ថា ប្រយុទ្ធ។
សម្រែក ឮកងរំពង រត់ដោយដៃកាន់អាវុធរៀងៗខ្លួន សម្រុកចូល។ នៅពេលនោះគឺមានអ្វីមួយដែលធ្វើឲ្យក្មេងស្ទាវទំាងពីរក្រុមទំលាក់អាវុធចោលរៀងៗខ្លួនហើយរត់ទៅអោបគ្នា ធ្វើជាមិត្តភក្តិ។ ក្រោយភ្លៀង មេឃស្រឡះ
ក្លាយពីសត្រូវមកមិត្តវិញ ដោយការដឹងខ្លួនឯង។ ពួកគេនឹកឃើញ ហើយភ្ញាក់សា្មរតីដោយខ្លួនឯង។ ហើយឈប់ប្រព្រឹត្តិអំពើក្មេងស្ទាវពីពេលនោះទៅ៕
សូមបញ្ជាក់ថារឿងនេះទាំងអស់មាន ៦ភាគៈ នេះគឺជាភាគទីមួយ
0 comments:
Post a Comment