Monday, December 1, 2014















ការធ្វើទំនាក់ទំនងគឺជារឿងដែលសំខាន់ ហើយក៏ជារឿងដែលយើងគ្រប់គ្នាតែងតែធ្វើគ្រប់ពេលគ្រប់ វេលាទាំងអស់។ ការទំនាក់ទំនងកើតមាននៅគ្រប់ទីកន្លែង កើតមាននៅជុំវិញខ្លួនរបស់អ្នក ការធ្វើទំនាក់ទំនងរវាង មនុស្សនឹងមនុស្ស សត្វនឹងសត្វ ហើយធម្មជាតិក៏មានការទំនាក់ទំនងគ្នាដែរ (បាត់បង់ព្រៃឈើ កើតមានគ្រោះមហន្តរាយ ខ្យល់ព្យុះជាដើម) ងាយៗក្នុងការស្វែងយល់ពី ការធ្វើទំនាក់ទំនង។ តើហេតុអ្វីបានជាយើងចាំបាច់ធ្វើការទំនាក់ទំនង? តើការទំនាក់ទំនងមាន ផលប្រយោជន៍

យ៉ាងណាខ្លះទៅ?

ការធ្វើទំនាក់ទំនងពិតជាមានសារៈប្រយោជន៍យ៉ាងខ្លាំងទៅលើការរស់នៅរបស់មនុស្សយើង គ្រប់រូប។ មនុស្សម្នាក់មិនអាចរស់នៅដោយគ្មានការទំនាក់ទំនងបានទេ យើងពិតជាចាំបាច់ណាស់ ក្នុងការចងសម្ព័ន្ធជាមួយអ្នកដទៃ។​ យើងអាចទទូលបាននូវផងប្រយោជន៍ជាច្រើនមហាសាល ពីការធ្វើទំនាក់ទំនងនេះ។ នៅពេលដែលក្នុងសង្គមមួយដែលពោរពេញដោយមិត្តភាព ភាតរភាព នៅទីនោះហើយដែលជាកន្លែងដែលពោរពេញសេចក្តីសុខ ជាកន្លែងដែលពោរពេញដោយ សុភមង្គល។ ហើយការធ្វើទំនាក់ទំនងនេះទៀតសោតក៏បានផ្តល់ឱ្យយើងនូវភាពទូលំទូលាយ ក្នុងការស្គាល់ពិភពលោកកាន់តែច្បាស់។ ការចែករំលែកនូវពត៌មានក៏កាន់តែទូលំទូលាយថែម មួយកំរិតទៀត មានភាពលឿនរហ័សហើយនឹងទូលំទូលាយ។ តើយើងគួរតែធ្វើបែបណាដើម្បីឱ្យការទំនាក់ទំនងរបស់យើងមានភាពរលូន ហើយនឹងអាចរក្សា នូវការទំនាក់ទំនងរបស់យើងមានភាពស្ថិតស្ថេរ។ ទាំងនេះគឺជាជំហាននៃការធ្វើទំនាក់ទំនង៖

 

  • ប្រភពនៃពត៌មានៈ គឺជាទីកន្លែងដែលពត៌មានបានកើតឡើង។ 
  • អ្នកបញ្ជូនពត៌មានៈ គឺសំដៅទៅលើអ្នកដែលបញ្ជួនពត៌មានទៅកាន់ទីសាធារណៈ។ មុននឹងធ្វើការបញ្ជួនពត៌មាន យើងត្រូវល្អិតល្អន់ជាមួយនឹងពត៌មាននោះ តែដើម្បីមានភាពច្បាស់លាស់យើងត្រូវឈរលើគោលការ W5 H1 Question មាន៖ ហេតុអ្វី?  ពេលណា? ឯណា? អ្វី? នរណា? ដូចមេ្តច?
  • សារ៖គឹជាពត៌មានដែលមាន ទម្រង w5h1 questions. ហើយនៅក្នុងសារត្រូវមានគោលដៅក្នុងការផ្សព្វផ្សាយ។
  • កត្តារំខាន៖ ឧបសគ្គដែលរារាំងដល់ការផ្តល់់ ពត៌មានដល់សាធារណៈ ដែលកត្តាទាំងនោះមានជាច្រើន។
  • ប៉ុស្តិ៍៖ ជាកន្លែផ្សព្វផ្សាយ ពត៌មានទៅកាន់សាធារណៈ កន្លែងនេះធ្វើផ្សាយពត៌មានដែលមានការត្រៀមរួចជាស្រេច និងមានការត្រួតពិនិត្យផ្ចិតផ្ចង ដើម្បីចៀសវាងកំហុសផ្សេងៗ។
  • អ្នកទទួល៖ គឺជាមនុស្សជាទូទៅដែលបានដឹងឮ តាមរយៈការផ្សាយរបស់អ្នកបញ្ជូន។
  • ឆ្លើយតប៖នៅពេលដែលមនុស្សទូទៅបានទទួលសារហើយត្រូវមានការឆ្លើយតប។ កាលពីមុនសារពត៌មានដែលផ្សាយចេញទៅហើយពុំមានការឆ្លើយតបនោះទេ ពីព្រោះការឆ្លើយតបមានការពិបាក តែសព្វថ្ងៃនេះ មនុស្សរាប់លាននាក់កំពុងតែប្រើប្រាស់នូវបណ្តាញសង្គមដូចជា ហ្វេសបុក ធ្វីតទ័រ  និងបណ្តាញជាច្រើនទៀត ដែលអ្នកទទួលជាឆ្លើយតបតាមរយៈការ Comment ជាសារ សម្លេង ឬ ជាវីដេអូ។
  • ការផ្សព្វផ្សាយពត៌មាន៖ គឺជាការធ្វើការចែកចាយរាល់ទិដ្ឋភាពនៅក្នុងសង្គមដែលយើងបាន ធ្វើវារូចរាល់ក្នុងការដាក់បង្ហាញដល់មនុស្សទូទៅ។ ហើយការចែករំលែកនេះទៀតសោត​​ បច្ចបន្បនេះមានរហ័យតាមរយៈបណ្តាញសង្គម៕
ប្រភពមកពី៖ https://www.natcom.org/transactionalmodel/












1 comment:

  1. What is a Casino? ➤ How to play casino games in India
    In our 있는 guide, you will discover 메이저 벳 먹튀 everything about a casino game from a bonus to you bet different promotions, types of games, 양방배팅 live bet casinos and more!

    ReplyDelete