- ការអភិវឌ្ឃន៍នៃចរិកលក្ខណៈរបស់ក្មេង.
- តម្រូវការរបស់ក្មេងរបស់ក្មេងក្នុងសង្គម.
- ការជះឥទ្ធិពលរបស់សង្គមទៅកាន់ក្មេង.
លោកអ្នកបានអានរួចមកហើយពី
ការរីកលូតលាស់ ខួរក្បាលរបស់ក្មេងកាល ពីអត្ថបទមុន ក្នុងអត្ថបទលោកអ្នកនិងកាន់ តែច្បាស់ថែមមួយកំរិតទៀតអំពីការអភិ វឌ្ឃន៍នៃបញ្ញារបស់ក្មេងនិងពីការរង
ឥទ្ធិពលពីសង្គមខាងក្រៅទៅក្នុងខួរ ក្បាលរបស់គេ។
មនុស្សនៅគ្រប់ប្រទេសទាំងអស់ក្នុងពិភពលោកយើងនេះតែងតែមានចិត្តស្រលាញ់គ្នាទៅវិញទៅមកមិនថាក្មេងឬចាស់នោះទេឬគ្រប់វ័យគឺចេះស្រលាញ់គ្នាទាំងអស់ជានិច្ចគ្រាន់តែការស្រលាញ់វាមានលក្ខណៈខុសគ្នាតែប៉ុណ្នោះ។មានន័យថាមនុស្សកើតមកនៅតូចៗនៅលេងជាមួយគ្នាធម្មតារហូតដល់ពូកគេធំៗអស់គឺចាប់ផ្តើមចាប់ចិត្តស្រលាញ់គ្នាទៅវិញទៅមកហើយចាប់ផ្តើមមានគ្រួសាររស់នៅជាមួយគ្នាបានជាកូនពូនជាចៅរហូតមកដល់សព្វថ្ងៃ។មានបន្ត៖
ទើបមានក្មេងប្រុសក្មេងស្រីបន្តពូជមនុស្សជាបន្ត
ហើយមានក្មេងក្មេងទាំងអស់នោះមានការលូតលាស់ពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់អាយុដូចឪពុកម្តាយរបស់ខ្លួនក៏បានក្លាយជាឪពុកម្តាយគេដូចគ្នាដែរ។ការលូតលាស់របស់ក្មេងមានដូចខាងក្រោម៖
ក្មេងបានចាប់ផ្តើមអភិវឌ្ឍន៍រូបរាងកាយនិង ផ្នែកទំាំងអស់របស់ក្មេង
ព្រមទំាងគំនិតផងដែរ។ តាមការសិក្សាបានឲ្យដឹងថា ក្មេងដែលមានអាយុ ចាប់ពី០ទៅដល់៧ឆ្នាំ
ក្នុងចូលចិត្តលេងច្រើន ហើយមិនខ្វល់ចំពោះ អ្នកការសិក្សាឬការងារផ្សេងៗ
នៅអាយុនេះក្មេងសិក្សាតាមរះការលេងសប្បាយ។ក្នុងចន្លោះអាយុនេះឪពុកម្តាយគួរតែយកចិត្តទុកដាក់មើលថែរក្សាក្មេងឲ្យបានល្អ
ហើយគួរផ្តល់នូវអ្វីដែលល្អៗ ទៅកាន់ក្មេងដូចជា ការនិយាយស្តីទៅកាន់ក្មេង
ការធ្វើកាយវិកាចំពោះក្មេង និងការប្រាប់ក្មេងនៅពេលដែលក្មេងមានចំងល់អ្វី មួយ
ត្រូវឆ្លើយចម្លើយទៅកាន់ក្មេងឲ្យបានសមស្រប។
ក្មេងនៅអាយុនេះចូលចិត្តរបស់ដែលគេគិតថាធ្វើឲ្យគេសប្បាយ ជាពិសេសក្មេងចូលចិត្តមើលទូរទស្សន៍ មើលរូបភាព តុក្កតា និងស្តាប់ចំរៀងរបស់កុមារ ។ ដូចនេះឪពុកម្តាយត្រូវតែប្រយត្ន័ចំពោះការឲ្យក្មេងមើលទូរទស្សន៍ ត្រូវការពារមិនឲ្យក្មេងមើលអ្វីដែលប៉ះពាល់ដល់ការអប់រំនិងគំនិតរបស់ក្មេងនៅពេលដែលក្មេងធំឡើង។ ឧទាហរណ៍ ឪពុកម្តាយមិនត្រូវអនុញ្ញាតឲ្យក្មេងមើលរូបភាពអាសអាភាសដែលជាហេតុនាំឲ្យក្មេង មានការដក់ជាប់ក្នុងខួរក្បាលរបស់ក្មេងនោះ។ នៅពេលដែលក្មេងនោះធំឡើង និងមានបញ្ហាជាមួយរឿងនោះ។
មួយវិញទៀតឪពុកម្តាយមិនត្រូវឲ្យក្មេងមើលរឿងណាដែល មានការវាយតប់គ្នា សំលាប់គ្នា ឬរឿងដែល មានការអហឹង្សា តាមពូជសាសន៍ ឬពណ៌សម្បុរ ព្រោះនៅពេលដែលក្មេងធំឡើងគេចាំនៅអ្វីដែលគេបានមើល តាមទូរទស្សន៍។ ដូចនេះបណ្តាញសង្គមមានឥទ្ធិពលចំពោះក្មេងយ៉ាងខ្លាំង ទាំងផ្លូវល្អផងនិផ្លូវអាក្រក់ផង។
អត្ថបទមកពី sengsim.blogspot.com
0 comments:
Post a Comment