Wednesday, August 5, 2015


នៅល្ងាចថ្ងៃទី ៥នេះ ក្រុមជម្រើសជាតិ​ U16 កម្ពុជាបានជួបជាមួយនឹងក្រុមជម្រើសជាតិ U16 របស់មីយ៉ាន់ម៉ា​ដើម្បីជម្រុះឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រាត់។​ ដោយលទ្ធផល​មីយ៉ា់ន់ម៉ាបានយកឈ្នះកម្ពូជា ៣ទល់នឹង០​ រយៈពេល២០នាទីក្រុមជម្រើសជាតិមីយ៉ាន់ម៉ាបាននាំមុខក្រុមជម្រើសជាតិកម្ពុជា ២ទល់០​ ដោយគ្រាប់បាល់ទី១រកបានដោយកីឡាករ ពាក់អាវលេខ៨ នៅនាទី ទី១៥ និងគ្រាប់ទី២ រកបានដោយកីឡាករពាក់ អាវលេខ១២ នៅនាទី ទី១៩។​ ដោយក្នុងតង់ទី១នេះក្រុមជម្រើសជាតិមីយ៉ាន់ម៉ាបាននាំមុខកម្ពុជាក្នុងលទ្ធផល​ ២ទល់នឹង០​។​ ឲកាសស៊ុតបញ្ជូលទីរបស់មីម៉ាន់ម៉ា មានច្រើនជាងកម្ពុជា ទាំងបាល់ហ្វីឃីតនិងបាល់ជ្រុង ដោយក្នុងនោះកីឡាករ សូន សុពុធត្រា បានកាតលឿងដោយសារបង្កកំហុសដោយទាត់ពីក្រោយទៅលើកីឡាកររបស់មីយ៉ាន់ម៉ា។​
ដោយឡែកក្នុងតង់ទី២ ជម្រើសជាតិមីយ៉ាន់ម៉ាបាន ស៊ុតបញ្ជូលទីពីចម្ងាយដោយកីឡាករ អុង ជីតអូកូកូ នៅនាទី ទី៥៤ ដោយឡែកអ្នកចាំទីរបស់ជម្រើសជាតិកម្ពុជា រងរបួសដោយហក់ចាប់បាល់រួចធ្លាក់មកបណ្តាលឲ្យចុកងើបមិនរួច​ នាក់ចាំទីជម្រើសទី២ ហេង ទីណា បានជំនួស។
ក្នុងតង់ទី២ ក្រុមជម្រើសជាតិរបស់កម្ពុជានៅតែមិនអាចរកគ្រាប់បានសូម្បីតែមួយគ្រាប់ តែទោះជាយ៉ាងណាក្រុមកម្ពុជាបានប្រឹងប្រែងខ្លាំងណាស់ដែរតែនៅតែមិនអាចទម្លុះខ្សែរការពាររបស់ក្រុមមីយ៉ាន់ម៉ា​បាន។​

សូមបញ្ជាក់ថាក្រុមជម្រើសជាតិរបស់មីយ៉ាន់ម៉ានិងឡើងទៅជួបជាមួយក្រុមជម្រើសជាតិ​​ឡាវ ចំណែកក្រុមជម្រើសជាតិ អូស្រ្តាលីនិងជួបជាមួយនឹងក្រុមជម្រើសជាតិថៃ ទាំងបួនក្រុមនេះនឹងត្រូវជួបគ្នាដើម្បីស្វែងរក២ក្រុមចុងក្រោយក្នុងការស្វែងរកតើក្រុមជម្រើសជាតិមួយណាដែលអាចលើកពាន AFF BIDC U16 Championship 2015​ ក្នុងរដូវកាលនេះ៕


0 comments:

Post a Comment