Sunday, March 1, 2015


  • ភាពក្លាយទៅជាមនុស្សដែលពោរពេញដោយចំនេះដឹង
  • ប្រព័ន្ធផ្សព្វផ្សាយ និង​ ចិត្តវិទ្យា
  • សារពត៌មាន និង ចិត្តវិទ្យា
ក្នុងអត្ថបទមុខៗលោកអ្នកបានអានអត្ថបទជាច្រើន ទាក់ទងនិង ការប្រែប្រូលជីវិតក៏ដូចជាការ គិត របស់កុមារ ក៏ដូចជា អត្ថបទការប្រែប្រូល មនុស្ស ដែលមានអាយុ ចាប់ពី ២០ ដល់៣០ឆ្នាំ។ ថ្ងៃនេះលោកនិងកាន់តែយល់ច្បាស់អំពី តម្រូវការនិង អ្វីដែលយើងត្រូវ ធ្វើចាប់ពីអាយុ ២០ ដល់ ៥០ វិញម្តង។ 
ភាពក្លាយទៅជាមនុស្សដែលពោរពេញដោយចំនេះដឹង៖ គឺចង់សំដៅទៅលើ ....

  • ការចាប់យកអាជីព៖ គឺជាការជ្រើសរើសនូវអ្វីដែលអ្នកត្រូវការ អ្វីដែលជារបស់ខ្លូនអ្នក ចូរអ្នកធ្វើនូវអ្វី ដែលជាទេពកោសល្យរបស់ខ្លូនអ្នក។ ក្នុងន័យនេះគឺចង់បង្ហាញឲ្យអ្នកដឹក នៅពេលនេះអ្នកបានក្លាយទៅជាបុគ្កលមួយរូប ដែលអាចធ្វើអ្វីៗ ដោយខ្លូន របស់លោកអ្នកបានហើយ ដោយមិនត្រូវាការការបង្គាប់បញ្ជារបស់អ្នកណាម្នាក់នោះទេ។ អ្នកមានគោលដៅរបស់ខ្លូន ដូចនេះអ្នកត្រូវការធ្វើនូវអ្វីដែលជាចំណង់ ឫក៏ ដុងរបស់អ្នកពី កំណើត។
  • ការបង្កើតគ្រួសារឫ ក៏ធ្វើអ្វីដែលអ្នកចង់៖ អ្នកត្រូវការគ្រូសារមួយដែលអាចធ្វើឲ្យអ្នកកក់ក្តៅ រូចចាប់ផ្តើមតំណើរជីវិតរបស់អ្នក។​ ប៉ុន្តែមានមនុស្សផ្សេងដែលគេមានគំនិតគិតខុសពីអ្នក  គេមានជំរើសផ្សេង ដោយអ្នកខ្លះ អាចជា ទៅបួស, រស់នៅម្នាក់ឯង, ចង់ក្លាយទៅជាអ្នកវិទ្យា សាស្រ្ត.....ទាំងគឺជាអ្វីដែលជាបំណងប្រាថ្នារបស់មនុស្សរៀងៗខ្លូន។ 
  •  ក្លាយទៅជាមនុស្សម្នាក់ដែលមានអារម្មណ៍ថាខ្លូន ឯងជាមនុស្សមានសមត្ថភាព
ទាំងនេះគឺជាតម្រូវការរបស់មនុស្សពេញវ័យ៖
  1. នៅអាយុ ២០ ឆ្នាំ៖ ជាពេលវេលាសម្រាប់សិក្សា
  2.  នៅអាយុ ៣០ ឆ្នាំ៖ នេះជាពេលវេលាសម្រាប់ធ្វើការ ទទូលបាននូវអាជីពមួយ យ៉ាងពិតប្រាកដ ហើយក៏ជាពេលមួយដែរសម្រាប់ រក្សារនូវធនធានរបស់អ្នក យកល្អអ្នកគួរតែមាន Bank Account មួយក្នុងការរក្សាទុកនូវទឹកប្រាក់របស់អ្នក ជាប្រចាំ
  3.  នៅអាយុ ៤០ ឆ្នាំ៖ គឺជាពេលដែលយើងធ្វើការសរុប នូវអ្វីដែលយើងបាន​ធ្វើ ការធ្វើសេចក្តីសន្និដ្ឋាន មានដូចជា៖ 
                         - ពេលដែលយើងត្រូវជួបនូវវិបត្តិហើយវិបត្តិដ៏ធំនោះគឺ                    ​​
                                    ​​​ តើខ្ញុំបានបញ្ជប់អ្វីបានខ្លះហើយ?
                         - ពេលដែលត្រូវគឹតរវាង ឳពុកម្តាយ និងកូន            
                                     យើងត្រូវការផ្តល់ក្តីស្រលាញ់ទៅកាន់ពួកគាត់ឲ្យបានច្រើន​។


សូមរងចាំអាននូវអត្ថបទបន្ត.....