ទំរាំតែយើងធំមកដល់ប៉ុនណ្ណេះ យើងម្នាក់ៗបានឆ្លងកាត់នូវរឿងគ្រប់បែបយ៉ាង គ្រប់ប្រភេទគ្រប់រសជាតិ!! ចុះតើរឿងអ្វីដែលចាស់បំផុតក្នុងការចងចាំរបស់អ្នក? លោកអ្នកអាចធ្មេចភ្នែករបស់លោកអ្នកមួយភ្លែតហើយនឹកស្រមើស្រមៃដល់រឿងអតីតកាល របស់លោកអ្នក តើលោកអ្នកនឹងឃើញរឿងអ្វីខ្លះ? អាចជារឿងហិង្សារក្នុងគ្រួសារ ឳពុករបសលោកអ្នកដេញវាយអ្នកកាលពីក្មេង
រឿងដណ្តើមស្ករគ្រាប់គ្នាហូប....។
អ្នកវិទ្យាសាស្ត្រដែលបានសិក្សាអំពីចិត្តវិទ្យាបានចែកអង្គចងចាំរបស់មនុស្សជាពីរ គឺ៖
ផ្នែកទីមួយគេហៅថា សប្បជញ្ញៈ (Conscious) ៖គឺជាអ្វីដែលយើងដឹងឬចងចាំតាមរយៈការមើលឃើញ ការប៉ះពាល់ ការស្តាប់ឭ។
ផ្នែកទីពីរគេហៅថា អនុសប្បជញ្ញៈ(Subconscious) ៖អ្វីដែលយើងមិនអាចចងចាំតែមានមានឥទ្ធិពលចំពោះជីវិតរបស់យើង។
កាលពីយើងនៅតូច យើងតែងតែទទូលការស្រលាញ់ថ្នាក់ថ្នមពីឪពុកម្តាយរឺក៏បងៗរបស់យើង ហើយគ្រប់ការវិការទាំងអស់ដែលពួកគេបានធ្វើមកលើយើង គឺវាស្ថិតនៅក្នុងអង្គចងចាំរបស់យើង។ តែដែលសំខាន់គឺនៅត្រង់ថាតើវាស្ថិតនៅក្នុងអង្គប្រភេទមួយណា។ តើលោកអ្នកនឹងឃើញនៅរឿងដែលចាស់បំផុតក្នុងជីវិតរបស់លោកអ្នកនៅអាយុ ២ឆ្នាំដែររឺទេ?បើសិនជាលោកអ្នកអាចនឹកឃើញរឺក៏អាចចងចាំបានន័យថា ការចងចាំរបស់លោកអ្នកគឺមានកំរិតខ្ពស់ តែមិនងាយនឹងមានជនណាម្នាក់អាចចងចាំនូវរឿងរ៉ាវដែលបានកើតឡើងនៅចន្លោះអាយុនេះណាស់។ តែបើលោកអ្នកអាចចងចាំវាបានគឺ បានន័យថាតថភាពនោះស្ថិតនៅក្នុងអង្គចងចាំប្រភេទ សប្បជញ្ញៈ (Conscious)។ គ្រប់រឿងរ៉ាវទាំងអស់ទាំងអស់ វាតែងតែស្ថិតនៅខួរក្បាលរបស់យើង តែបញ្ហាគឺយើងនឹកមិនឃើញតែប៉ុនណ្ណោះ។ តើលោកអ្នកធ្លាប់មានអារម្មណ៍ថា នៅពេលដែលលោកអ្នកទៅកាន់កន្លែងណាមួយឬក៏ជួបរឿងរ៉ាវណាមួយ ហើយលោកអ្នកមានអរម្មណ៍ថា ដូចជាធ្លាប់មកកន្លែងនេះម្តង ឬក៏ធ្លាប់ជួបរឿងរ៉ាវនេះម្តង នោះបានន័យថារឿងរ៉ាវទាំងអស់នោះស្ថិតនៅក្នុង អនុសប្បជញ្ញៈ (Subconscious) របស់លោកអ្នក។ អ្នកវិទ្យាសាស្រ្តបាននិយាយថា ទារកអាចចាំរាល់សម្តីរបស់ឪពុកម្តាយដែលបាននិយាយមកកាន់ពួកគេ តែនៅពេលដែលគេធំដឹងក្តីគេនឹកមិនឃើញនូវរឿងទាំងអស់នោះទេ ប៉ុន្តែទារកនោះនឹងអាចនិយាយ រាល់សម្តីឪពុកម្តាយរបស់គេដែលបាននិយាយទៅកាន់គេនៅពេលដែលគេនៅតូច ទៅកាន់កូនរបស់គេ ដូចគ្នាបេះបិតនឹងពាក្យសម្តីរបស់ឪពុកម្តាយរបស់គេ ( អនុសប្បជញ្ញៈ ) ។
ចំពោះបញ្ហានេះអ្នកទស្សនៈខ្លះបានបកស្រាយថា ក្មេងដែលបានកើតចេញមកវាទទួលបាននូវរឿងអ្វីទាំងអស់ដែលកើតឡើង ហើយខួរក្បាលរបស់ក្មេង បានកត់ទុករឿងដែលបានកើតឡើងចំពោះវានៅកន្លែងមួយ ដែលមិនអាចបាត់បង់បាន។ តែហេតុអ្វីបានេះជាក្មេងមិនអាចចង់ចាំនូវរឿងដែលបានកើតឡើងចំពោះវា? ហេតុអ្វីបានជាពេលខ្លះរឿងដែលកើតឡើងចំពោះយើងកាលពីក្មេងធ្វើឲ្យេជីវិតយើងផ្លាស់ប្តូរទាំងស្រុង?
បើសិនជាក្នុងសង្គមមួយឬក៏នៅក្នុងក្រុមគ្រួសារសមាជិកគ្រូសារម្នាក់ៗ ជាមនុស្ស ដែលបាតសង្គមនោះថាមពលរបស់វានឹងជះដល់ សតិសប្បជញ្ញៈ របស់ក្មេងនោះ។ ដើម្បីផ្លាស់ប្តូរវាបានគេការអបរំ៕
0 comments:
Post a Comment