Saturday, November 8, 2014

គឺជាខ្សែភាពយន្តមួយដែលនិយាយអំពីភាពជាគ្រូបង្រៀន ការតស៊ួរបស់គ្រូបង្រៀន មនោស
ញ្ចេតនារវាងគ្រូនិង សិស្ស ហើយនិងស្នេហាដែលមិនស្រប ទិសគ្នាជាដើម នៅក្នុងរឿងនេះផងដែរបានបង្ហាញអោយយើងចេះជ្រើស រើសផ្លូវនៃជីវិត ជ្រើសរើសដៃគួ ដែលមានគំនិតដូចគ្នាទើបជីវិតមានសុភមង្គល។

រឿងនេះផលិ តឡើងដោយជនជាតិថៃមាន ជីរ៉ា ម៉ាលីគោល (Jira Maligool) ឈិនឈូណានី 
(Chenchonnanee) សួនថូនសារ៉ាតូល(Soonthonsaratul), សួវីមុល ធិចាសួភីនាន  (Suwimol Techasupinan)  និង វានរួឌី ផុងស៊ីធីសាក់   (Wanruedee Pongsittisak) ដែលពួកគាត់ជាផលិតករ។
 លោក នីធីវ៉ាត់ ថារ៉ាថុន (Nithiwat Tharatorn)ជាអ្នកដឹកនាំរឿង​​។  និពន្ធដោយ លោក ថូសាភូល ធីបទីនកុំ (Thodsapol Thiptinkorn),​ សួផារ៉ាក់ នីងសានុន  (Suparuek Ningsanon), សូផាណា 
ឆៅវីវ៉ាតកុល (Sopana Chaoviwatkol) និងលោក នីធីវ៉ាត់ ថារ៉ាថុន (Nithiwat Tharatorn)​​។​
សាច់រឿងពីដើមដល់ចប់ មាន សភាពត្រឡប់ទៅ មុខថយក្រោយមើលទៅឃើញថាត្រឡប់ត្រឡិន ប៉ុន្តែដំណើររឿង មិនមែន មានភាពស៊ាំញ៉ាំដែលធ្វើឱ្យអ្នកទស្សនាធញ់ទ្រាន់នោះទេ។ ពីមួយឈុតទៅ មួយឈុតសាច់រឿងមានភាពប្រទាក់ក្រឡាគ្នាធ្វើអោយរឿមានភាពរស់រវើក បើបាន មើលមិនចង់ទៅបន្ទប់ទឹក។
ប្រភពរូបភាព៖ https://www.google.com.kh/search?q=the+teacher%27s+diary&biw
ការសម្តែងរបស់តួនីមួយៗមើលទៅដូចជាចរិកចេញពីធម្មជាតិ មិនមានភាពឆ្គងត្រង់ណាដែលគួរឱ្យចាប់អារម្មណ៍។ ជាពិសេសត្រង់ឈុតដែលមានព្យុះមើលទៅដូចមែនទែន មិនដូចជាការច្នៃប្រឌិតបន្តិចសោះឡើយ។ ចុះសួរថាតើបើសិនជាឈុតត្រង់ណឹង មិនមែនច្នៃប្រឌិតតើធ្វើដូចម្តេចទៅ ទើបថតបាន? តើគេដឹងថានឹងមានខ្យល់ព្យុះ ហើយគេរងចាំខ្យល់ព្យុះមក​ដើម្បីថតមែនទេ? ទីកន្លែងគឺជាទីតាំងពិត ស្ថិតនៅក្នុង ខេត្ត ឡាំ ពួន​ (Lamphun Province) ភាគខាងជើងនៃប្រទេសថៃ។ 
ជាពិសេសទៅទៀតនោះគឹចំនុន ខ្ពស់បំផុតនៃសាច់រឿង(climax)មើលមានភាពសាមញ្ញ ប៉ុន្តែជាចំនុចដ៏ពិសេស ដែលអ្នកនិពន្ធបានកំណត់ឱ្យតួអង្គទាំងពីរ បានជួបគ្នា។ មុននិងឈានដល់
តួទាំងពីរជួបគ្នា អ្នកនិពន្ធបានបង្កើតបញ្ហាជាច្រើន ដែលធ្វើឱ្យអ្នកទស្សនាអន្ទះសារដោយចង់ឱ្យតួទាំងពីរបានជួបគ្នា៕

0 comments:

Post a Comment