- ការសិក្សាពីការអភិវឌ្ឍន៍និងការយល់ដឹងរបស់កុមារ
- ចំណាប់អារម្មណ៍ស្នេហារវាងបុរសនិងស្រ្តី (គំនិត)
មនុស្សយើងម្នាក់ៗតែងតែមានការចងចាំនិងចំណង់ចំនូលចិត្ត ខុសៗគ្នា។ ក្មេងត្រូវការទទូលការអប់រំអ្វីខ្លះដើម្បីអភិវឌ្ឍន៍នូវគំនិតរបស់គេ? ហេតុអ្វីបានជាពេលខ្លះបុរសស្រលាញ់មនុស្សស្រីដែលមានចរិតលក្ខណៈ ដូចជាម្តាយរបស់គេ? ហើយនារីស្រលាញ់បុរសដែលមានចរិតដូចឳពុករបស់គេ? ដូចនេះយើងត្រួវការសិក្សាលើការអភិវឌ្ឍន៍លើគំនិត និង មជ្ឈដ្ឋានរស់នៅរបស់ក្មេង។
តើក្មេងនៅចន្លោះអាយុចាប់ពី ០ ដល់ ៧ឆ្នាំពួកគេត្រូវការអ្វីខ្លះ?
- ការនិយាយ និង ស្តាប់ៈ ក្នុងចន្លោះវ័យនេះក្មេងៗគេចាប់ផ្តើមចង់ធ្វើការទំនាក់ទំនងជាមួយនឹងមនុស្សដែលនៅជុំវិញខ្លូនគេ ដូចនេះគេចាប់ផ្តើមរៀននិយាយហើយ នឹង រៀនស្តាប់នូវអ្វីដែលគេបានលឺ។
- រៀនដើរៈ ក្នុងចន្លោះវ័យនេះក្មេងៗចាប់ផ្តើមចង់បានអ្វីដែលគេចូលចិត្ត ដូចនេះគេចាប់ផ្តើមអភិវឌ្ឍន៍នូវលំហាត់ប្រាណរបស់គេ ដោយតំបូងគេចាប់ផ្តើមរៀន ក្រឡាប់ រៀនអង្គុយ រៀនឈរ និងជាចុងក្រោយរៀនដើរ ដើម្បីទៅយកអ្វីដែលគេចង់បាន។
- រៀនគិតៈ ពេលដែលគេចាប់ផ្តើមចង់ដឹងចង់ស្គាល់នូវអ្វីដែលគេបានឃើញ ពួកគាត់ចាប់ផ្តើមគិតអំពីអ្វីដែលគេបានឃើញ។
- រៀនស្គាល់ពីសាសនាៈ ពួកគាត់ចាប់ផ្តើមរៀនអំពី អំពើល្អនិង អំពើអាក្រក់ ដូចនេះគេចាប់ផ្តើមទទូលជំនឿអប់រំពីម្តាយឳពុកដែលមានជំនឿលើអ្វីមួយ។ • រៀនពីទំនៀមទំលាប់ៈ ក្មេងៗចាប់ផ្តើមទទូលនូវ ប្រពៃណីទំនៀមទំលាប់ ពីឳពុកឫម្តាយ ជាពិសេសគឺម្តាយដែលជាអ្នកអប់រំពីបញ្ហាទំនៀមទំលាប់នេះ។
ឳពុកៈ ឳពុកផ្តល់ឲ្យកូននូវសមត្ថភាពដូចជា៖
- ភាពជាបុរស
- ភាពខ្លាំង
- ការមានការការពារចំពោះខ្លូនឯង។
- ភាពជាស្រ្តី
- ការចេះរៀបចំ
- ទំនៀមទំលាប់ប្រពៃណី។
ចំណែកឯបុរសវិញគឺគាត់ចាប់ផ្តើមចូលចិត្តនឹងនារីណាដែលមានចរិកលក្ខណៈដូចទៅនឹងម្តាយរបស់គាត់។ នេះគឺជារឿងធម្មជាតិដែលធ្វើឲ្យមនុស្សមានអារ្មណ៍បែបនេះ ហើយអ្វីទាំងអស់គឺពួកគាត់ទទូលបានពីឳពុកឬម្តាយរបស់ពួកគាត់។ នេះគឺជាអារម្មណ៍នៅពេលដែលគាត់រស់នៅជាមួយឳពុកឬម្តាយ គាត់គិតថាគ្មានអ្នកណាល្អជាង ម្តាយឬក៏ឳពុករបស់គេឡើយ។
0 comments:
Post a Comment